CamNews

កីឡា 

Javier Hernandez សម្រេចចិត្ដយ៉ាងម៉ត់ចត់បំផុត មុនពេល​ឈាន​ជើង​ចូល​ទឹក​ដីថ្មី Real Madrid

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធ Manchester United វ័យ ២៦ ឆ្នាំបានយល់ព្រមចុះហត្ថលេខាផ្ទេរទៅកាន់ Real Madrid សម្រាប់​រដូវកាលមិនច្បាស់លាស់។​

Javier Hermnadez គឺជាកីឡាករឆ្នើមមួយរួបដែលមាន ប្រវត្ដិចេញពី ក្រុម Guadalajara កាល​ពីឆ្នាំ ២០១០ ត្រូវ​ទទួលបានការចាប់អារម្មណ៍ជា​ខ្លាំងពី Real Madrid ​សម្រាប់ឱកាស​ចុង​ក្រោយ​នៃកម្មវិធីថ្មី​នេះ។ ហើយ​​ស្រប​​នឹងការ​ផ្លាស់​ប្ដូរ​ចូល​មក​កាន់​ក្រុម​ថ្មីនេះ​ផង​ដែរ កីឡាករ​ជម្រើសជាតិ Mexico​ ម្នាក់​នេះ​ ក៏ស្ថិត​នៅ​ក្នុង​​ចំនួន​លើស​​បរិមាណ​​ស​មាជិក​​នៅ​ក្រុម​ចាស់​​របស់ខ្លួន​ បន្ទាប់​​ពី​ពួក​គេយល់​ព្រម​ទទួល​យក កីឡាករ​​ថ្មីមក​ពី  Monaco  គឺ​កី​ឡាករ ​Radamel Falcao។​សម្រាប់​បទ​ពិសោធន៍ដ៏អស្ចារ្យ របស់​កីឡាករ​រូប​នេះ​ បាន​បង្ហាញ​ថា​​​ធ្លាប់​បង្កើត​ពិន្ទុ​ឲ្យ​ក្រុម​ជោគ​ជ័យ​ចំនួន​ ២០ ប្រកួត​រួច​មក​ហើយ​កាល​ពី ២០១០​-១១​​។ ហើយ​លើស​ពី​នេះ​​ទៅ ទៀត​កាលពី​ឆ្នាំ ២០១២-១៣​ គាត់​បានស៊ុត​បាល់​បញ្ចូលទីចំនួន ៣៧ ដង ក្នុង​ជំនួប​​ប្រកួត​ ១០២ ប្រ​កួត​។​ ​ហើយ​ក្នុង​រដូវ​កាល World Cup នៅប្រទេស Brazil ក៏​មាន​​វត្ដ​មាន​​គាត់​​ក្នុង​ក្រុម​ជម្រើស​ជាតិ​ចំនួន​ ៦៦​ ដង​​ផង​ដែរ។​ សរុប​មក​កីឡាករ​Javier​ Hermnadez​ ​ពិត​ជា​​មាន​ស្នា​​ដៃ​គួរ​​ឲ្យ​​កោត​សរសើរ​ពិត​មែន ទើប ​Real Madrid ចំ​ណាយ​ពេល​ធ្វើ​ការ​ចាប់អារម្មណ៍។








 

ប្រែសម្រួលដោយ៖ អឿ អ៊ុយ 
ប្រភព៖​ប៊ីប៊ីស៊ី 


Tags: Sport News Real Madrid Javier Hermnadez