CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ ដ៏ស្រស់បំព្រង ឧទ្យានជាតិរាម

ឧទ្យាន​ ជាតិ​រាម ត្រូវបាន​ប្រកាស​ជា​តំបន់​អភិរក្ស​នៅ​ឆ្នាំ​១៩៩៣ ដោយ​ព្រះរាជក្រិត្យ ពីព្រោះ​តែ​តម្លៃ​ជាតិវិទ្យាសាស្ត្រ អប់រំ និង​កម្សាន្ត​។ ឧទ្យាន​នេះ​ស្ថិត​នៅ​ប្រហែលជា​ ១៨​គីឡូម៉ែត្រ ខាងកើត​ខេត្ត​ព្រះសី​ហ​នុ​។ បុគ្គលិក​ឧទ្យាន​ជាតិ​នេះ បម្រើ​ជូន​ដំណើរ​កម្សាន្ត​ដោយ​ទូក ឬក៏​ជូន​ដោយថ្មើ​ជើង​ទៅ​កាន់​តំបន់​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ផ្សេងៗ ពោរពេញទៅដោយទេសភាពដ៏ស្រស់ស្អាត​។

អ្នក​ទេសចរអាច​ទស្សនា​សត្វស្វា ផ្សោត ប្រើ​ស ជ្រូក​ព្រៃ និង​បក្សាបក្សី​ជាច្រើន​ប្រភេទ​នៅលើ​ផ្ទៃដី​ប្រមាណ​២១,០០០​ហិកតា​។ ឧទ្យាន​នេះ​មាន​ព្រៃ​ភ្នំ ព្រែក មាត់សមុទ្រ កោះ និង​ច្រាំង​ដែល​មាន​ផ្កាថ្ម​ធម្មជាតិនៅក្នុងទឹកសមុទ្រ ដ៏ទាក់ទាញ៕

សូមទស្សនា រូបភាព ខាងក្រោម

ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia