CamNews

ព័ត៌មានអន្តរជាតិ 

អតីត ប្រធាន UN "លក់មុខ អង្គការ សហប្រជាជាតិ" លើឆាកអន្តរជាតិ ព្រោះសម្ភារៈនិយម ១,៣ លានដុល្លារ

ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ សហរដ្ឋអាមេរិក  បាន​  ចោទប្រកាន់   អតីតប្រធាន មហាសន្និបាត អង្គការសហប្រជាជាតិ​ ពាក់ព័ន្ធនឹងការទទួលយកលុយសំនូក ពី  មហាសេដ្ឋីប្រទេសចិន ។ ព្រះ រាជអាជ្ញាមកពីទីក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក អោយដឹងថា លោក    John Ashe អតីតប្រធាន មហាសន្និបាត អង្គការសហប្រជាជាតិ​ បានបង្វែរ បេសកម្ម UN ទៅជា  ផល   ចំណេញផ្ទាល់ខ្លួន ពោល លោកជួយសម្រួលការងារ ដល់សេដ្ឋី អចលនទ្រព្យ Ng Lap Seng ទទួល បាននូវកុងត្រា ផ្លូវការ ពីរដ្ឋាភិបាល ។

លោក Ashe អតីតប្រធាន មហាសន្និបាទអង្គការសហប្រជាជាតិ រង នូវ   ការចោទប្រកាន់ទទួល យកលុយសំណូកដល់ទៅ ១,៣ លានដុល្លារ ដោយបានចំណាយលុយទាំងអស់នោះ ទៅលើ សំ ភារៈតម្លៃថ្លៃ ។ អគ្គរដ្ឋលេខាធិការ អង្គការ សហប្រជាជាតិ លោក បាន គីមូន   មានប្រតិកម្ម តក់ ស្លុត ហួសចិត្ត និងខកចិត្តជាខ្លាំង ពាក់ព័ន្ធនឹងរឿងអាស្រូវចោទប្រកាន់ ប្រការនេះ ។

សម្ភារៈនិយម ដែលរួមមានដូចជា នាឡិកាដៃ Rolex តារាងបាល់បោះ ក៏ដូចជា   ឈុតអាវធំតម្លៃ ថ្លៃ ហ៊ានធ្វើអោយលោក John Ashe លក់មុខខ្លួនឯង ក៏ដូចជា កិត្តិយស អង្គការសហប្រជា ជាតិ នៅលើឆាកអន្តរជាតិ នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់   មេធាវីសហព័ន្ធ សហរដ្ឋអាមេរិក Preet Bharara ។ ភាពលោភលន់ នាំអោយរូបលោក បង្វែរ   បេសកម្ម UN ទៅ ជាផលចំណេញផ្ទាល់ខ្លួន ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States UN White House Sokhom