CamNews

តារា 

នាង Kimberly ក៏ទទួលបានកាដូថ្ងៃ Valentine មិនចាញ់តារាផ្សេងៗទេ!

ព័ត៌មានកំសាន្ត ៖ ខណៈពេលដែលតារាស្រីផ្សេងៗជាច្រើនដួងបានបង្ហោះព្រោតព្រាតអរគុណ ដល់មនុស្សជាទីស្រលាញ់របស់ពួកគេដែលបានចំណាយទាំងថវិកាដើម្បីទិញផ្កា និងពេលវេលានៅជាមួយ នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ ។ 

នៅក្នុងនោះផងដែរ យើងក៏បានសង្កេតឃើញថា គូស្នេហ៏ដែលចូលចិត្តបង្ហោះភាពផ្អែមល្អែមនៅលើបណ្តាញសង្គម នាង Kimberly ក៏ទទួលបានកាដូថ្ងៃ Valentine ពីមិត្តប្រុសរបស់នាងមិនចាញ់តារាផ្សេងៗដែរ ហើយកាដូនោះគឺ បាច់ផ្កាដ៏ធំមួយ ដែលតំណាងពីក្តីស្រលាញ់រវាងមនុស្សពីរនាក់ ។ 

គួរបញ្ជាក់ឲ្យដឹងថា នាង Kimberly និងលោក Mark prin គឺមិនមែនជារឿងដែលចម្លែកទៀតទេ ព្រោះតារាល្បីទាំងពីរដួងប្រចាំប្រទេសថៃនេះ តែងតែបង្ហាញពីភាពអ្វីដែល Sweet Sweet ហើយក្នុងថ្ងៃ Valentine's day នេះក៏មិនមែនជាលើកទីមួយសម្រាប់គូសង្សារនេះដែរ ។ តោះទៅមើលកាដូដ៏ស្រស់ស្អាតដែល លោក Mark prin ជូនឲ្យនាង Kimberly ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ៕






ដោយ​ ៖ គន្ធា


ប្រភព​ ៖ IG


Tags: Kimberly Mark prin