CamNews

កីឡាអន្តរជាតិ 

ថ្នាក់ដឹកនាំ Chelsea កំពុងតែសម្លឹងរកមើល តើឆ្លាមមួយណាចង់ត្របាក់តោខៀវ នៅមហាសមុទ្រ Champions league នេះ

ព័ត៌មានកីឡា៖ Chelsea តែងតែទទួលបានជ័យជំនះផ្ទួនៗរាល់ការប្រកួតកន្លងមកក្នុងរដូវកាល Champions league  បានត្រៀមខ្លួនឈានជើងចូលក្នុងវគ្គប្រកួត​ផ្ដាច់ព្រ័ត្រ ហើយក្រុមនិងប៉ះជាមួយដៃគូរខ្លាំងៗ​ ដែលក្រុមទាំងអស់នោះ ត្រូវបាន លោក  Jose Mourinho ចាត់ទុកថាជាឆ្លាមដ៏សាហាវបំផុត កំពុង​តែរង់ចាំ ត្រ​បាក់​ខណៈ Chelsea ឈានជើងចូលទៅ។ 

លោក Jose Mourinho កំពុងតែគេងមិនលក់បក់មិនល្ហើយ ចំពោះការចាប់គូរប្រកួតនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ថា​តើមិនដឹងជាក្រុមមួយណាទេដែលជាឆ្លាមតាមត្របាក់គាត់  ពិតប្រាកដ ដែលឆ្លាមទាំងអស់នោះមានដូចជា ​Juventus, PSG, Basel, Bayer Leverkusen និង Shakhtar Donetsk ។ តាមពិតទៅ Chelsea ទើបតែ​ទទួលបានជោគជ័យកាលពីថ្ងៃពុធ ដោយប៉ះជាមួយ Sporting Lisbon ត្រឹមពន្ទុ ៣ ទល់នឹង ១ ហើយក៏ជា​ជោគ​​​ជ័យដែលជម្រុញខ្លួនឲ្យឈានជើងចូលដល់ស៊េរីវគ្គផ្ដាច់ព្រ័ត្រ។ 

ស្របតាមអារម្មណ៍បែបនោះគាត់បានថ្លែងប្រាប់អ្នកការសែតថា គាត់មិនដឹងទេថា ការប្រកួតថ្ងៃច័ន្ទសប្ដាហ៍ក្រោយនេះ ត្រូវប៉ះជាមួយ ឆ្លាមក្បាលណាមួយនោះទេ ក្នុងចំណោមពួកគេទាំងអស់ គ្រាន់តែដឹងថា ពួកគេ​ចាំមើល​តែ Chelsea ឈានជើងចូលទៅប៉ុណ្ណោះ ហើយការលើកឡើងដូច្នោះ​ មិនមែនមានន័យថា Chelsea ខ្លាច​ពួកគេ​នោះទេ ប៉ុន្ដែ យើងសុទ្ធតែដឹងហើយថា ទាំងអស់នោះគឺសុទ្ធតែជាក្រុមខ្លាំងៗ ហើយ ក៏ជាឆ្លាមដែល​សាហាវ​បំផុត ក្នុងសមុទ្រ Champions League នេះ ។ កាលពីឆ្នាំកន្លងទៅ Chelsea បានមានប្រវត្ដិបិទរួច​ទៅហើយ ប៉ុន្ដែពេលនោះ កម្រិតនៃការលេងគឺមិនល្អដូចជារដូវកាលនេះទេ ដូច្នេះសម្រាប់ពាក្យថា​ ខ្លាចនៅ​ពេល​នេះ ចំពោះChelsea គឺមិនអាចកើតមានឡើយ​ ផ្ទុយទៅវិញ ក្រុមមានតែពាក្យថាឈ្នះតែប៉ុណ្ណោះ។


 

ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Chelsea CHAMPIONS LEAGUE