CamNews

តារា 

ពេជ្រ សេរីរ័ត្ន ផ្អែមល្ហែម​​ជាមួយ ​ប្រុសប្លែក​មុខ​ក្នុង​ក្លឹបរាត្រី

ភ្នំពេញៈ អតីតតារាស្រី ពេជ្រ សេរីរ័ត្ន ត្រូវបានគេចាត់ទុកថា ជាតារាមួយដួង សម្បូរទៅដោយរឿងអាស្រូវស្នេហា ជាមួយអ្នកនេះអ្នកនោះមិនដាច់ ។ កាលពីពេលកន្លង ទៅថ្មីៗ នេះ ស្រាប់តែលេចឮព័ត៌មានថ្លីសន្លាងមួយ ទៀតថា នាងរកបានម្ចាស់ចិត្តថ្មី ដែលអាចទំនុកបម្រុងនាងរស់នៅ ក្នុងជីវភាពសុខស្រួល មិនចាំបាច់ខ្វល់ខ្វាយអ្វីនោះទេ ។ ជានិច្ចកាលនាងតែងតែ ឧស្សាហ៍ បណ្តើរគ្នាចូលក្លឹបកម្សាន្ត និងខារ៉ាអូខេ ពេលរាត្រីជាប្រចាំថែមទៀតផង ។

បន្ទាប់ពី ពេជ្រ សេរីរ័ត្ន បានកាត់ផ្តាច់ទំនាក់ទំនង ស្នេហា ជាមួយអតីតអ្នកដឹកនាំ កម្មវិធីល្បីឈ្មោះ នៅស្ថានីយទូរទស្សន៍ បាយ័ន លោក គង់ វិសាល រួចមក យីអ៊ុនរបស់នាងហាក់ដូចជា មិនសូវល្អសោះ ជាពិសេសគឺរឿងស្នេហា គឺមានព័ត៌មានលេចឮ ជាច្រើនទាក់ទង និងស្នេហា អាថ៌កំបាំងរបស់នាង។ តែម្ចាស់សាម៉ីខ្លួនហាក់ដូចជា មិនអើពើ ខ្វល់ខ្វាយ និងព័ត៌មានទាំងអស់នោះ ។

ប៉ុន្តែអ្វីដែលធ្វើឲ្យមជ្ឈមណ្ឌល អ្នកតាមដានសិល្បៈ មានការចាប់អារម្មណ៍ ទៅលើរឿងស្នេហា របស់អតីតតារាស្រីសាច់ សរម៉ដ្ឋរលោង មានដងខ្លួនស្រឡូនស្រស់ស្អាត នាង សេរីរ័ត្ន នោះ គឺក្រោយពីនាងបានរំលេចរូបថត ជាច្រើនសន្លឹក សម្ញែងភាពសិ្នទ្ធស្នាល ជាមួយបុរសវ័យ ស្របាលនាង មានរូបសម្រស់ស្រស់សង្ហា នៅក្នុងខារ៉ាអូខេ ពេលរាត្រី នៅក្នុងហាងមួយកន្លែង ក្នុងទីក្រុងភ្នំពេញ ធ្វើឲ្យទស្សនិកជន បានឃើញរូបនោះ បានលាន់មាត់ថា “ បុរសដែលនាងកំពុងតែ សម្ញែងភាពផ្អែមល្ហែម អង្គុយគៀកកើយគ្នា ទំនងជាគូស្នេហ៍ថ្មោងថ្មីរបស់នាង ហើយមើលទៅ ” ។

ទាក់ទងនឹងការលើកឡើងថា អតីតពិធីការិនី នៅស្ថានីយទូរទស្សន៍បាយ័ន ពេជ្រ សេរីរ័ត្ន កំពុងតែសម្ងំបង្កាត់ភ្លើងស្នេហ៍ថ្មី ជាមួយបុរសរូបសង្ហា វ័យស្របាល នាងនោះ LookingTODAY នៅមិនទាន់អាចទាក់ទង សុំការបកស្រាយ ការពិតពីម្ចាស់សាម៉ីខ្លួនបានទេ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤នេះ។ តែ LookingTODAY រង់ចាំការចេញមុខបកស្រាយ ពាក់ព័ន្ធនឹង រឿងនេះពី ម្ចាស់សាមីខ្លួន នៅពេលក្រោយ ។

ក្រៅពីបញ្ហាបេះដូង ពេជ្រ សេរីរ័ត្ន ក្នុងមួយរយៈពេលចុងក្រោយនេះ ក៏បានសម្ញែងពីភាព ហ៊ឺហារការនិយមចូលចិត្ត ដើរលេង ចូលតាមក្លឹបកម្សាន្ត និងខារ៉ាអូខេជាញឹកញាប់ ខុសប្លែក ពីពេលមុនៗ។ ទាក់ទងនឹងព័ត៌មាននេះ ត្រូវបាន មជ្ឈដ្ឋានក្រៅសិល្បៈមួយចំនួន បានលើកឡើងថា នេះជារឿងធម្មតា សម្រាប់អ្នកសិល្បៈ ព្រោះពួកគេនិយមចូលចិត្ត ដើរលេងកម្សាន្ត នៅពេលរាត្រី ជារឿងធម្មតា សម្រាប់ អ្នកសិល្បៈមិនថាប្រុសឬស្រីទេ ។ នេះក៏មិនមែនជាលើកដំបូងទេ ដែលតារាស្រី សេរីរ័ត្ន ចេញដើរកម្សាន្តតាមក្លឹប នាពេលរាត្រីនោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news