CamNews

ព័ត៌មានជាតិ 

ឆ្នាំ២០២០ ភ្នំពេញនឹងមានសេវាកម្ម រថភ្លើងសាធារណៈ ដើម្បីសម្រួលចរាចរ

ភ្នំពេញ ៖ សាលារាជធានីភ្នំពេញ និងទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) បានសហ ការគ្នា ជំរុញឲ្យមានគម្រោងកាត់បន្ថយ ការកកស្ទះចរាចរ ឲ្យមានភាពប្រសើរឡើង ចាប់ពីឆ្នាំ ២០២០ ទៅ ជាមួយមធ្យោបាយដឹកជញ្ជូនសាធារណៈ តាមរយៈសេវាកម្មរថភ្លើង ។

យោងតាម ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា លោកម៉ាសាតូ កូតូ អ្នកសម្របសម្រួល គម្រោងរបស់អង្គការ JICA ប្រចាំកម្ពុជា បានលើកឡើង នៅក្នុងកិច្ចប្រជុំបញ្ចប់ គម្រោងផែនការ មេដឹក ជញ្ជូនក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នំា២០១៤ ថា បន្ទាប់ពីមធ្យោបាយ ដឹកជញ្ជូន សាធារណៈ តាមរយៈរថយន្តក្រុង ដើម្បីរួមចំណែកកាត់បន្ថយបញ្ហាកកស្ទះចរាចរ ក្នុងរាជធានី ចាប់ពី ឆ្នាំ២០២០ទៅភ្នំពេញ ត្រូវតែមានមធ្យោបាយរថភ្លើងបន្ថែមទៀត ដើម្បីដោះស្រាយបាន ចំពោះកំណើន ប្រជាពលរដ្ឋ និងយានយន្តគ្រប់ប្រភេទ ។

លោកបន្តថា “ផែនការនេះ ត្រូវតែសម្រេចឲ្យបានឆាប់ នៅចុងឆ្នាំ២០១៤ ដើម្បីអាចចេញដំណើរ ស្ថាប នាឲ្យបាននៅឆ្នាំក្រោយ ដែលនៅសល់តែ ៥ ឆ្នាំទៀតប៉ុណ្ណោះ ដល់ឆ្នាំ២០២០ ដោយផ្លូវទាំងអស់ ក្នុង រាជធានីភ្នំពេញ មិនអាចពង្រីកតទៅទៀតឡើយ” ។

លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានឯកភាព ចំពោះប្លង់មេនេះ ដែលបាន បម្រើផល ប្រយោជនដ៏ច្រើនដល់រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរ ។

លោកបានបញ្ជាក់ថា “ប្លង់មេនេះ សាលារាជធានីសុំពិភាក្សាជាមួយមន្ទីរជំនាញឲ្យបាន ល្អិតល្អន់ជាមុន សិន មុននឹងបញ្ជូនទៅគណៈរដ្ឋមន្រ្តី ធ្វើការសម្រេច និងអនុម័តនៅខែវិច្ឆិកាខាងមុខ”។

តំណាងអង្គការ JICA បានបញ្ជាក់ថា គម្រោងសាងសង់ សេវាកម្មរថភ្លើងសាធារណៈនេះ នឹងត្រូវធ្វើ ឡើងនៅលើផ្លូវណា ដែលមានភាពមមាញឹកខ្លំាងជាងគេ និងនៅលើផ្លូវមួយចំនួនទៀត ដែលជាផ្លូវ ក្រវាត់ទីក្រុង ដើម្បីបញ្ចៀសកុំឲ្យចរាចរ ហូរចូលគំហុកក្នុងទីក្រុង ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh