CamNews

ព័ត៌មានអន្តរជាតិ 

សេតវិមាន ៖ Hacker វាយប្រហារ Sony Pictures ជាវិបត្តិសន្តិសុខ សង្គមដ៏ធ្ងន់ធ្ងរ

ព័ត៌មានអន្តរជាតិ ៖ ការវាយប្រហារ​ តាមប្រព័ន្ធកុំព្យូទ័រ​ ទៅលើក្រុមហ៊ុនផលិតភាពយន្ត Sony Pictu- res ដែលបានបង្ខំអោយមានការលុបចោល នូវការ  ចាប់បញ្ជាំងខ្សែភាពយន្តថ្មីនោះ ត្រូវបានគេមើល អោយឃើញថា ជាវិបត្តិសន្តិសុខសង្គម ដ៏ធ្ងន់ធ្ងរមួយ ដែល មិន   អាចមើល  រំលងបាន នេះបើយោង តាមការដកស្រង់ សម្រង់អត្ថបទផ្សាយ​ពីទំព័រ ប៊ីប៊ីស៊ី ។

អ្នកនាំពាក្យ សេតវិមាន គូសបញ្ជាក់អោយដឹងថា សហរដ្ឋអាមេរិក មានជំនឿជាក់ សកម្មភាពវាយប្រ ហារ Hack លើកនេះ គឺជាការងារ នៃ "តារាសម្តែងដ៏ស្មុគស្មាញ" ក៏ប៉ុន្តែ   ធ្វើ ការបដិសេធ ក្នុងការអះ អាងអោយដឹងថា កូរ៉េខាងជើង ជា  អ្នក  នៅពីក្រោយ ។ គួររំឭកថា ក្រុមហ៊ុន  ផលិតភាពយន្ត Sony Pictures បានលុបចោលនូវការបញ្ជាំងខ្សែភាពយន្តថ្មី The Interviews ជាខ្សែភាពយន្ត បែបកំប្លែងស្តី អំពីគម្រោងផែនការប្រឌិត ក្នុងការធ្វើឃាត មេដឹកនាំ   កូរ៉េខាងជើង​ ក្រោយពីមានការគម្រាមវាយប្រ ហារភារវកម្ម ពីសំណាក់ក្រុម Hacker ។

គួរបញ្ជាក់ថា ក្រុម Hackerបានចេញផ្សាយរួចទៅហើយនៅបេក្ខភាពព័ត៌មានដ៏រស៊ើបពីប្រព័ន្ធកុំព្យូទ័រ ក្រុមហ៊ុន Sony ។ ក្រោយមកទៀត ពួកគេបានចេញ     សេចក្តីប្រកាស  ព្រមាន ដល់សាធារណៈជន ដែលមានគម្រោងទៅទស្សនាខ្សែភាពយន្ត ថ្មី The Interview  ។ លើកឡើង ពីប្រធានបទនៃការវាយ​ប្រហារភារវកម្ម ថ្ងៃទី ១១​ កញ្ញា ២០០១ ក្រុម Hacker បាន   បញ្ជាក់ ក្តែងៗអោយដឹងថា ពិភពលោក នឹងស្ថិតនៅក្នុងភាពតក់ស្លុត និងភ័យព្រួយ បើសិនណា ភាពយន្តថ្មីនេះ ចាក់បញ្ជាំងមែននោះ ៕

- អាន ៖ ប្រធានាធិបតី អូបាម៉ា ៖ «The Interview» គួរដាក់បញ្ចាំង ដោយកុំខ្លាចការគំរាមកំហែង (មានវីដេអូ)

- អាន ៖ Sony សម្រេចចិត្ត មិនបញ្ជាំងរឿង The Interview ខណៈ Hacker គម្រាមវាយប្រហារ ភារវកម្ម ទៅលើរោងភាពយន្តទំនើប

- អាន ៖ Hacker វាយប្រហារ ក្រុមហ៊ុនភាពយន្ត Sony នោះ បន្តគម្រាមដល់ បណ្តារោងភាពយន្ត​ ទំនើបៗ

- អាន ៖ បែកធ្លាយ Script ភាពយន្តខ្សែស្រឡាយ James Bond ខណៈ Hacker វាយប្រហារ Sony ទ្រង់ទ្រាយធំ

 

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington