CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទរួមភេទ ជាមួយអនីតិជន សម្រេច ៤ដង

កំពត ៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការរង និងជាប្រធាន ការិយាល័យកណ្តាល នគរបាល ព្រហ្មទណ្ឌខេត្តកំពត បានចេញបទបញ្ជាឲ្យ អធិការនគរបាល ស្រុកបន្ទាយមាស ប្រើកម្លាំង ចុះចាប់ឃាត់ខ្លួន យុវជន ជាជនសង្ស័យម្នាក់ កាលពីវេលាម៉ោង ៤និង៣០នាទី រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ក្នុង​រោង​ចក្រ ស៊ីម៉ង់ត៍ខេស៊ីមែន ស្ថិតក្នុង ភូមិចង្កៀងខាងកើត ឃុំទទង់ ស្រុកដងទង់ ខេត្តកំពត ក្រោយពីម្តាយ​ជនរងគ្រោះ បានធ្វើដំណើរ មកដាក់ពាក្យបណ្តឹង នៅឯការិយាល័យ កណ្តាលព្រហ្មទណ្ឌខេត្ត កាលពីរសៀល​ នៃថ្ងៃដដែលម្សិលមិញ។

ជនសង្ស័យរូបនោះ ឈ្មោះ កែត ទូច ភេទប្រុស អាយុ២៣ឆ្នាំ នៅលីវមុខរបរកម្មកររោងចក្រ ស៊ីម៉ង់ខេស៊ីមែន មានស្រុកកំណើតក្នុងភូមិ ឃុំកន្លែងឃាត់ខ្លួន ខាងលើ ។ ទីលំបច្ចុប្បន្ន ភូមិវាលក្រសាំង ឃុំតាកែន ស្រុក​ឈូក ខេត្តកំពត ។ រីឯជនរងគ្រោះ ជាអនីតិជន ឈ្មោះ ប.ច.រ.ម អាយុ១៤ឆ្នាំ មុខរបរសិស្សសាលា រស់នៅ ភូមិគាថាវង់ ឃុំត្រពាំងសាលា ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានបង្ហាញឲ្យដឹងថា ជនសង្ស័យត្រូវ បានចាប់ខ្លួន ក្រោយពីខាងកម្លាំង នគរបាល ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ត បានទទួលពាក្យបណ្តឹង ពីម្តាយជនរងគ្រោះ កាលពីរសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ថា ជនសង្ស័យខាងលើ បានប្រព្រឹត្ត សកម្មភាព ចាប់រំលោភកូនស្រី របស់ខ្លួន ហើយជាបន្ទាន់លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ដោយសុំយោបល់ ពីលោកស្នងការខេត្ត បានបញ្ជាឲ្យ លោកអធិការ នគរបាល ស្រុក​បន្ទាយមាស ប្រើប្រាស់កម្លាំង ចុះឃាត់ចាប់ខ្លួន នូវជនសង្ស័យខាងលើបានភ្លាម ហើយក៏នាំ មកសាក​សួរ នៅឯស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ ការតាមនីតិវិធីច្បាប់។

លោក លក ញ៉ាវ បន្តថា ជនសង្ស័យ រួមភេទ បានសម្រេចជាមួយ ជនរងគ្រោះ ចំនួន០៤ដង នៅ២កន្លែងផ្សេងគ្នា ដោយ១លើក ប្រព្រឹត្ត កាលពីវេលាម៉ោង៥និង៣០នាទី រសៀល ថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៥ ចំណុចថ្នល់បត់ ចូលរោងចក្រស៊ីម៉ង់ត៍ ខេស៊ីមែន ចម្ងាយប្រមាណ២០ម៉ែត្រ និង០៣លើក នាំយកទៅ ដេករួមភេទ នៅផ្ទះរបស់ជនសង្ស័យ ពេញ១យប់ ថ្ងៃទី២៩ និងទី៣០ ខែកក្កដា ក្នុង ភូមិវាលក្រសាំង ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។

ជនសង្ស័យ និងជនរង គ្រោះមុនកើតករណី រួមភេទនេះ គឺបានស្គាល់គ្នាតាមរយៈទូរស័ព្ទដៃ ទាក់ទងណាត់គ្នាដើរលេង ខណៈជនរងគ្រោះចេញ ពីសាលារៀន លុះរួមភេទបានមួយលើករួចហើយ គឺជនសង្ស័យ បាន​ដឹកជនរងគ្រោះ តាមម៉ូតូសេ១២៥ របស់ខ្លួន ជូនមកសាលារៀនវិញ ប៉ុន្តែខណៈទៅ ដល់មុខសាលា ក៏ប្រទះឃើញបងប្រុសបង្កើត របស់ជនរងគ្រោះនៅទីនោះ ឃើញស្ថានភាព កំពុងតែជិះម៉ូតូឌុបគ្នា ផងនោះ បងប្រុសក៏ស្រែកឃាត់ឲ្យឈប់ ឃើញដូច្នេះជនរងគ្រោះ ក៏បានឲ្យជនសង្ស័យបន្តម៉ូតូ ឌុបខ្លួនទៅមុខទៀត ដោយ​មិនចាំបាច់ឈប់នោះទេ ដោយខ្លាច បងប្រុសរបស់ខ្លួនចាប់វាយ ធ្វើបាប បន្ទាប់មកក៏ដឹកបន្តដំណើរ ទៅដេកយប់នៅឯផ្ទះ របស់ជនសង្ស័យ រួមភេទ បានចំនួន ០៣ដងថែមទៀត លុះព្រឹកឡើង ថ្ងៃទី៣០ ខែកក្កដា ជនសង្ស័យ និងជនរងគ្រោះ ព្រមទាំងមានម្តាយ និងញាតិមិត្តផង បានធ្វើដំណើរជូនអ្នកទាំង២ វិល ត្រឡប់ ទៅផ្ទះរបស់ជនរងគ្រោះវិញ ខណៈទៅដល់ ចាស់ទុំខាងជនសង្ស័យ ជួបជុំគ្នា ខាងក្រុមគ្រួសារ ជន​រងគ្រោះ ថែមទាំងរៀបចំគិតគូ សម្រេចចិត្តចូលស្តីដណ្តឹង តាមច្បាប់ ប្រពៃណីខ្មែរ នៅពេលនោះ ខាង ជនរងគ្រោះក៏បានឯក ភាពផងដែរ ក្រោយពិភាក្សាចប់ ខាងជនសង្ស័យ ក៏បានសុំអនុញ្ញាត្ត យកកូនស្រី ដែលជា​ជន​រង គ្រោះនោះ នាំទៅលេងឲ្យ ស្គាល់បងប្អូន នៅឯស្រុកកំណើត កន្លែងហេតុការណ៍ ខាងលើ ប៉ុន្តែ ដោយ​សារមាន ពាក្យបណ្តឹង ទើបធ្វើឲ្យកម្លាំងឈានទៅឃាត់ខ្លួននូវជនសង្ស័យចាត់ការរបៀបនេះតែម្តង។

លោកវរសេនីយ៍ឯង គង់ សុខន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ខេត្ត ក៏បានបញ្ជាក់ប្រាប់ឲ្យ ដឹងផងដែរថា ករណីខាងលើ មិនមែនជាករណី រំលោភសេពសន្ទវៈ នោះទេ គឺជាការត្រូវរ៉ូវគ្នា ប៉ុន្តែជនសង្ស័យ ត្រូវជាប់ពីបទ «រួមភេទជាមួយ អនីតិជន»។

ទោះបីយ៉ាងណានៅរសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ កម្លាំងសមត្ថកិច្ច ជំនាញបានរៀបចំសំណុំឯក សារបញ្ជូនខ្លួនជនសង្ស័យរូបនេះ ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Kamport