CamNews

ម៉ូតូ 

Honda CBR 650 F ស៊េរី ២០១៥ ទំនើប សាកសមបំផុតសម្រាប់យុវវ័យ សម័យថ្មី

យានយន្ដ៖ ក្រុមហ៊ុន honda ដូចអ្វីដែលប្រិយមិត្ដបានដឹងខ្លះហើយ ថាជាក្រុមហ៊ុនដែលទទួលបានជោគ​ជ័យ ខ្លាំងលើទីផ្សារប្រកួតប្រជែង ។ ស្ថិតក្នុងភាពជោគជ័យនោះដែរ ក៏មានផលិតផលជាច្រើន ដែលរាប់បញ្ចូលទាំង ម៉ូតូ មិនថា ប្រភេទ​ខ្នាតតួច ល្មម និង ធំ ដែលសុទ្ធសឹងតែមានការពេញនិយម ខ្ពស់ ជាពិសេស ប្រភេទម៉ូតូធំតែម្ដង ។ ហេតុដូចនេះហើយ សម្រាប់ជាចំណងដៃអនុស្សាវរីយ៍ ក្រុមហ៊ុនសូមបង្ហាញ​ម៉ូដែល ១ ទៀត​ ដែលកាន់តែទំនើប រឹងមាំ ខ្លាំង នោះគឺ  Honda CBR 650 F ស៊េរី 2015 ។

Honda CBR 650 F ស៊េរី 2015 ត្រូវបានក្រុមហ៊ុន ឧទ្ទេសនាមថា ជាតារាឯកលេងសម្រស់ រូបរាង និង ព្រមទាំង​កម្លាំង ដែលទាំងនេះ សុទ្ធសឹងតែជាក្ដីប្រាថ្នាដ៏ចំបាច់​សម្រាប់​ ស្រទាប់យុវវ័យសម័យម៉ូតួធំ ដែលកំពុង​តែរីកដុះដាលពាសពេញពិភពលោក ។ 

លក្ខណសម្បត្ដិដ៏ស្រស់សង្ហា ព្រមទាំង​មហាកម្លាំងខ្លាំងមហិមា Honda CBR 650 F ស៊េរី 2015 ភ្ជាប់មកជាមួយ សមាសភាព ៤ ម៉ាស៊ីន កម្លាំង ៦៤៩ សេសេ ស៊ឺប៉ាប់ ១៤ ដើម នឹង ដំណាក់កាលម៉ាស៊ីន មាន​ចំនួន ៦ លេខ ។ រីឯតម្លៃទីផ្សារ យោងតាមគេហទំព័របានឲ្យដឹងថា មានចំនួន យ៉ាងតិច ៨៥០០ ដុល្លារ មានការធានាមួយឆ្នាំ​ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖​ totalmotorcycle


Tags: Vehicle Honda CBR650F 2015