CamNews

ព័ត៌មានអន្តរជាតិ 

ក្មេងស្រីតូច វ័យ ៣ ឆ្នាំ ដ៏មហិមា សុខចិត្តស្លាប់ ដោយបរិច្ចាក បេះដូង ជួយទារកតូច វ័យ ១០ ខែ

ព័ត៌មានអន្តរជាតិ ៖ ទារកតូចវ័យទើបតែ ១០ ខែ ជាលទ្ធផល គេមានជោគវាសនា នៃការរស់រានមាន ជីវិតសាជាថ្មីហើយ បន្ទាប់ពីធ្វើការវះកាត់ បេះដូងបានជោគជ័យ នៅឯមន្ទីរពេទ្យ មួយកន្លែងក្នុងក្រុង Wuhan ប្រទេសចិន បន្ទាប់ពីគេបានស៊ូ ប្រយុទ្ធជាមួយនឹងផលវិបាក រយៈពេល ២២ ថ្ងៃកន្លងទៅនេះ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។


យោងតាមគេហទំព័រសារព័តមានចិន ECNS អោយដឹងថា គេគឹជាបេក្ខភាព ទារក តូច  មានវ័យក្មេង ជាងគេបំផុត នៅក្នុងប្រទេស ដែលទទួលការវះកាត់បេះដូង លើកនេះ ។ ទារកតូច  វ័យ  ទើបតែបាន ១០ ខែរូបនោះ មានឈ្មោះហៅក្រៅថា Mengmeng ទទួលបានការវះកាត់ បេះដូង ដោយ មានការបរិ ច្ចាកដោយផ្ទាល់ ពីកុមារីតូចវ័យទើបតែ ៣ ឆ្នាំ នាងតូច Liu Jingyao ដែលបានស្លាប់   ដោយ  សារតែ ជម្ងឺដុះសាច់នៅក្នុងខួរក្បាល កាលពីអំឡុងខែមុន ។

- អាន ៖  ក្មេងស្រីតូចវ័យទើប ៣ ឆ្នាំ មហិមា ហួស ល្បីខ្លាំង លើសកលលោក "បរិច្ចាកសរីរាង្គ ជួយមនុស្ស ៥​ នាក់ "

គួរបញ្ជាក់ថា ប្រតិបត្តិការ វះកាត់ បេះដូងលើកនេះ ត្រូវបានធ្វើឡើង កាល     ពីថ្ងៃទី ២៣ កញ្ញា តុលា ចុងខែកន្លងទៅនេះ ពោលជាថ្ងៃតែមួយដែលនាងតូច Liu បានស្លាប់បាត់បង់ជីវិត ។ លើសពីនេះទៅ ទៀត បើតាមសេចក្តីរាយការណ៍ អោយដឹងថា អវយវៈបេះដូងដែលមានការបរិច្ចាកលើកនេះត្រូវបាន ដឹកជញ្ជូនមានរយៈចម្ងាយប្រមាណជាង ៣០០ គ.ម ពីមន្ទីរពេទ្យក្រុង Jiangxi មក   មន្ទីរ ពេទ្យ ក្រុង Wuhan ខណៈមានក្រុមការងារ កាកបាទក្រហម អមដំណើរជាមួយ ជាពិសេស ។


ក្រោយពីថ្ងៃកំណើត អំឡុងខែ វិច្ឆិកា ឆ្នាំ ២០១៣ ទារកតូចក្នុងរយៈពេលប៉ុន្មានខែបន្ទាប់ត្រូវបានក្រុម
​វេជ្ជបណ្ឌិតរកអោយឃើញថា គេមានជម្ងឺបេះដូងធ្ងន់ធ្ងរ ដោយនៅក្នុងនោះ បេះដូងអាចនឹងឈប់ដើរ ត្រង់ប្រការណាមួយ ខណៈគេអាចមានឱកាសរស់ទៅបាន ល្គិកណា មានការវះកាត់  បេះដូង ។ គួរ រំ ឮកថា ខណៈការបរិច្ចាកបេះដូង សម្រាប់ទារកតូច គឹជារឿងដ៏កម្រ ទារកតូចវ័យទបតែ បាន  ១០ ខែ ខាងលើ ពិតជារស់ប្រឈមនឹងហានិភ័យជាខ្លាំង ។ 


ផ្ទុយទៅវិញ អ្វីៗបានប្រែប្រួល ពោលពន្លឺជីវិត របស់ទារកវ័យទើបតែ ១០ ខែ   ចាប់ផ្តើម ភ្លឺបន្តិចម្តងៗ រហូតដល់ថ្នាក់ គេទទួលបានការវះកាត់ បេះដូង បាន ជោគ ជ័យ ក្រោយពី   មា នការបរិច្ចាក សរីរាង្គ ដោយផ្ទាល់ ពីសំណាក់ ក្មេងស្រីតូច វ័យទើបតែ ៣ ឆ្នាំ នាង Liu Jingyao ។  ជាការអរគុណ ដល់កាដូ ប្រចាំជីវិតលើកនេះ ឪពុកទារកតូច វ័យ ១០ ខែ បានរក្សាទុកសន្លឹករូបថតក្រុមគ្រួសារបរិច្ចាកសរីរាង្គ ក្នុងទូរស័ព្ទដៃ របស់គាត់ ខណៈលោក មានក្តីសង្ឃឹមថា នឹងបានជួបមុខពួកគេ នៅថ្ងៃណាមួយ ដើម្បី ជាការថ្លែងអំណរ អរគុណ​ ៕

- អាន ៖  ក្មេងស្រីតូចវ័យទើប ៣ ឆ្នាំ មហិមា ហួស ល្បីខ្លាំង លើសកលលោក "បរិច្ចាកសរីរាង្គ ជួយមនុស្ស ៥​ នាក់ "

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington