CamNews

កីឡាអន្តរជាតិ 

Puyol ជើងចាស់ប្រចាំក្រុម Barcelona សំរេចចិត្ត ចាកចេញពីក្រុម Barcelona ពេលបញ្ចប់រដូវកាលនេះ

Puyol កីឡាករបាល់ទាត់ វ័យ ៣៥ឆ្នាំ ជើងចាស់របស់ ក្រុមយក្ស Barcelona បានប្រកាសថានឹង ចាកចេញពី ក្រុម នៅពេលចប់ រដូវកាល ខាងមុខនេះហើយ ។ ដំណឹងនេះ បានធ្វើអោយ មានការ ភ្ញាក់ផ្អើល យ៉ាងខ្លាំង ពីសំណាក់ ទស្សនិកជន ទូទាំង ពិភពលោក ។



Charles Puyol គឺជាមេក្រុម Barcelona មួយរូប ដែលទទួល បានការគោរព ជាច្រើនថា ជាអ្នកមាន បទពិសោធន៍ ចាស់ប្រសារ មួយរូបផងដែរ ក្នុងពិភពបាល់ទាត់ ។ Puyol បានប្រកាសថា គាត់នឹង ចាកចេញពី ក្រុម Barcelona ក្នុងឆ្នាំនេះហើយ បន្ទាប់ពី បញ្ចប់រដូវ កាលនេះដែល នៅសល់រយៈ ពេលតែ ៣ ខែទៀតប៉ុណ្ណោះ ។ តាមពិតទៅ កុងត្រារបស់ Barcelona និង Puyol មានសុពលភាព រហូតដល់ ២០១៦ ឯណោះតែ ដោយការពិភាក្សា យោគយល់គ្នា ទើប Puyol អាចចាកចេញបាន។ ការចាកចេញនេះ មិនមែន ដោយសារតែ Puyol ចង់ទៅលេង អោយក្រុមណា មួយផ្សេងឡើយ ។ បើតាមបទសំភាសន៍ ថ្មីចុងក្រោយនេះ Puyol បានប្រាប់ថា ចាប់តាំងពី ដើមរដូវកាល ដល់ពេល នេះ គាត់បានលេង អោយក្រុម Barcelona តែ ១២ ដងប៉ុណ្ណោះ នេះគឺដោយសារតែ របួសជង្គង់ រ៉ាំរ៉ៃ របស់គាត់ ប៉ុន្មានឆ្នាំ ចុងក្រោយនេះ ។ Puyol បន្តថា បន្ទាប់ពីការ វះកាត់ ២ ដងលើរបួស នេះ គាត់ពិបាក នឹងងើបមក ប្រកួតធម្មតាវិញ បានឡើយ ដូចនេះហើយ បន្ទាប់ពី បញ្ចប់រដូវកាលនេះ គាត់សំរេចចិត្តថា នឹងឈប់សំរាកពី កីឡាបាល់ទាត់ហើយ ។ នេះបានន័យថា Puyol នឹងចូលនិវត្តន៍ នៅ ៣ ខែខាងមុខនេះ ។

Carles Puyol

Puyol លេងអោយក្រុម Barcelona បាន ៥៩៣ ដងឈ្នះពាន La Liga ៦ ដង, Champion League 3 ដង, Uefa Super Cup ២ ដង, FIFA Club World Cup ២ដង និង Copa Del Rey ២ ដង ។ ចំនែក ស្នាដៃអោយ ក្រុមជំរើសជាតិ អេស្ប៉ាញវិញ Puyol លេងបាន ១០០ ប្រកួតឈ្នះ World Cup 2010 ម្តងនិង Euro 2008 ម្តង ៕ 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ bbc 


Tags: football star puyol barcelona spain