CamNews

ព័ត៌មានអន្តរជាតិ 

Top 10 កំពូល អាកាសយានដ្ឋាន ទាក់ទាញបំផុត មកពីជុំវិញ ពិភពលោក

ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អា ស៊ីវ័នអោយដឹងថា អាកាសយានដ្ឋាន អន្តរជាតិ Changi Airport របស់ប្រទេស សឹង្ហបុរី បើយោង តាមរបាយការណ៍ អោយដឹងថា បានជាប់ចំណាត់ថ្នាក់ កំពូល លើកទី ៤ ហើយ ជាកំពូលបេក្ខ ភាពអាកាសយានដ្ឋានអន្តរជាតិ ល្អបំផុត នៅលើ សកលលោក ខណៈមានការប្រកាសផ្សាយពី បណ្តាកំពូលបេក្ខភាពទាំង ១០ នៅឯ ពិពណ៌ Passenger Terminal EXPO នៅឯក្រុងដ៏ធំទីពីរ រប់សប្រទេស Switzerland  ក្រុង Geneva កាលពីថ្ងៃទី ១២ មីនា កន្លងទៅនេះ ក្នុងកម្មវិធីប្រគល់ ពានរង្វាន់  2013 World Airport Awards  ។  គួររំឭកថា របាយការណ៍ ចេញផ្សាយពីកំពូលបេក្ខ ភាពអាកាសយានដ្ឋានទាំង ១០  លើកនេះ  អាចប្រកាសផ្សាយទៅបាន ក្រោយពីមានកិច្ចសហ ប្រតិបត្តិការ   ចូល រួម បោះឆ្នោត ពីសំណាក់មហាជន មកពី ជុំវិញ ពិភពលោក ប្រមាណ ១២,១ លាននាក់ ។ ខាងក្រោមនេះ គឺជាបេក្ខភាព កំពូលអាកាសយានដ្ឋាន ទាក់ទាញបំផុត ទាំង ១០ មកពីជុំវិញ ពិភពលោក ៖

No. 1 Changi Airport, Singapore

No. 2 Incheon Airport, South Korea

No. 3 Amsterdam Airport Schiphol

No. 4 Hong Kong International Airport

No. 5 Beijing Capital International Airport

No. 6 Munich Airport, Germany

No. 7 Zurich Airport, Switzerland

No. 8 Vancouver International Airport

No. 9 Haneda Airport, Japan

No. 10 London Heathrow Airport

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Unt news Viral video Breaking news Singapore