CamNews

តារា 

ចង់ដឹងអត់ថា នាង​ Chompoo មានផ្ទៃពោះប៉ុន្មានខែហើយ?

ព័ត៌មានកំសាន្ត ៖ ក្រោយពីផ្ទុះព័ត៌មានកដ៏កក្រើកមួយថា តារាល្បីមិនចេះចាប់ នាង Chompoo araya កំពុងតែមានផ្ទៃពោះសារជាថ្មី ខណៈពេលដែលកូនមុនត្រូវបានរលូតមិនទាន់បានប៉ុន្មានផង ។ 

ក្រុមអ្នកគាំទ្រជាច្រើនសប្បាយរីករាយខ្លាំង ក្រោយតារាក្នុងដួងចិត្តរបស់ខ្លួនមានស្នាមញញឹមឡើងវិញ ព្រមទាំងទទួលបានកាដូថ្មីម្តងទៀត ក្នុងឆ្នាំថ្មី ២០១៧ នេះ ។ វាគឺជារឿងដ៏ប្រសើរមួយសម្រាប់តារាស្រីរូបនេះនិងស្វាមីរបស់នាង ព្រមទាំងគ្រួសារទាំងសងខាងក៏សប្បាយចិត្តទៅតាមនឹងដែរ ។ 

ដោយយោងតាមរបាយការណ៍ពីគេហទំព័រផ្លូវការរបស់ប្រទេសថៃបានឲ្យដឹងថា នាង Chompoo araya ត្រូវបានស្វាមីថែទាំខ្លាំងជាងមុនទៅទៀត ព្រមទាំងឆ្លៀតពេលវេលាពីការងារដើម្បីជូនភរិយាទៅពិនិត្យពោះយ៉ាងជាក់លាស់ថែមទៀតផង ។ តារាស្រីវ័យ ៣៥ ឆ្នាំរូបនេះបានបញ្ជាក់ថា ពេលនេះនាងកំពុងតែមានផ្ទៃពោះចំនួន ៦ សប្តាហ៍ហើយ ពោលគឺស្មើរនឹង ១ ខែកន្លះ ៕

-ចុចអាន ៖ នាង Chompoo ប្រកាសថាខ្លួនកំពុងពពោះកូនម្នាក់ទៀត ជាមួយស្វាមីសេដ្ឋី ខណៈកូនមុនត្រូវបានរលូត!








ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ gossipstar


Tags: Chompoo araya