ព័ត៌មានអន្តរជាតិ ៖ ថ្លែងទៅកាន់ ប្រធានការពារជាតិ មកពី២០ប្រទេសជាងនៅឯវិទ្យាស្ថានអន្តរជាតិ ជំនាញសន្តិសុខសកល International Institute for Security Studies (IISS) កិច្ចពិភាក្សា ក្រោមប្រ ធានបទ Shangri-La Dialogue នាយករដ្ឋមន្រ្តី ប្រទេស សឹង្ហបុរី លោក Lee Hsien Loong បានលើក ឡើងអោយដឹងថា បច្ចុប្បន្នភាព ពិភពលោក កំពុងតែមានបញ្ហាប្រឈមខ្លាំង ជាមួយនឹងក្រុមឧទ្ទាម អ៊ីស្លាម កើតចេញពីនិន្នាការ សាសនា មានការនិយមជ្រុល ។ ជាការពិតបណ្តាប្រទេសនៅអាស៊ីភាគ អាគ្នេយ៍ គឺជាមជ្ឈមណ្ឌលជ្រើសរើសដ៏សំខាន់ អោយចូលរួមជាមួយនឹងក្រុមឧទ្ទាម តួយ៉ាង ប្រជាជន ឥណ្ឌូនេស៊ីច្រើនជាង ៥០០ នាក់ និង រាប់សិបនាក់ នៃប្រជាជន ម៉ាឡេស៊ី ផ្សេងទៀត បានចូលរួមជា មួយនឹងក្រុមភារវករ រួចទៅហើយ ។
ជាក់ស្តែង ការគម្រាមគំហែង គ្រប់រូបភាព កាន់តែខិតជិត ដល់ដីកំណើត របស់យើងរាល់គ្នា នាយក រដ្ឋមន្រ្តីរូបនេះ បន្តអោយដឹងថា សូម្បីតែនៅទឹកដី សឹង្ហបុរី ដែល ជា ប្រជាជាតិ ធ្លាប់តែមានសន្តិភាព និង សមាហរណកម្មល្អទៅលើ សាសនា អ៊ីស្លាម ក៏ដោយចុះ ក៏នៅតែមានក្រុមមនុស្សមួយចំនួនមាន ការនិយមជ្រុល សម្រេចហោះហើរ តាមអាកាស ទៅចូលដៃជាមួយនឹង ISIS ស្រប ពេលដែល ជនដៃ ដល់មួយចំនួនផ្សេងទៀត ត្រូវបានចាប់ឃាត់ខ្លួនបានមុនពេលដែលពួកគេ បម្រុង នឹងចាកចេញទៅ ចូលដៃ ជាមួយ ISIS តួយ៉ាង នៅពេលថ្មីៗ អាជ្ញាធរ សឹង្ហបុរី បានធ្វើការចាប់ឃាត់ខ្លួន យុវវ័យ សឹង្ហបុរី ២ នាក់ ម្នាក់មានវ័យ ១៧ ឆ្នាំ និងម្នាក់ទៀតមានវ័យ១៩ ឆ្នាំ ទាំងពីរនាក់ មានផ្នត់គំនិតមូលវិវដ្តនិយម ខណៈម្នាក់ក្នុងចំណោម ពួកគេ មានគោលគំនិត ធ្វើដំណើរ ទៅចូលដៃ ជាមួយ នឹង ISIS ហើយបើ គំនិតចម្បងមួយនេះ មិនជោគជ័យ គេនឹងធ្វើការវាយប្រហារ នៅក្នុងស្រុក ដូច ជា ធ្វើអត្តឃាតទៅលើ ប្រមុខរដ្ឋ សឹង្ហបុរី ក៏ដូចជា វាយប្រហារទៅ លើ សម្បទា អាគាររដ្ឋា ភិ បាលជាដើម ជាក់ស្តែងណាស់ ការគម្រាម គំហែង កាន់ តែមានការវិវត្តន៍ មិន ចំពោះ តែ មូលដ្ឋានដើម នៅទីតាំងប្រយុទ្ធ នៃតំបន់ មជ្ឈឹមបូពា៌នោះទេ តែការគម្រាមគំហែង កាន់តែរាតត្បាត ដល់ ទឹកដី អាស៊ី ជាពិសេស ទឹកដីតំបន់ អាស៊ីភាគអាគ្នេយ៍ ដែល ក្រុម ឧទ្ទាម អាចនឹងពង្រឹកឥទ្ធិពល របស់ខ្លួន តាមរយៈបណ្តាញសមាជិក របស់ខ្លួន អាចនឹងមានការបង្កើតមូលដ្ឋាន ក៏ថាបាន ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA