CamNews

ព័ត៌មានអន្តរជាតិ 

កងកម្លាំងប៉ូលិស ៦,០០០នាក់ វាយឆ្មក់តាមចាប់ខ្លួន ម្ចាស់កប៉ាល់ ដែលបង្កឱ្យកប៉ាល់កូរ៉េខាងត្បូងលិច

ទីក្រុងសេអ៊ូល៖ ប៉ូលីសកូរ៉េខាងត្បូងរាប់ពាន់នាក់ បានបង្ខំចិត្ត ចូលទៅក្នុងបរិវេណនៃក្រុមគ្រីស្ទាន
បំបែកខ្លួន កាលពីថ្ងៃពុធនៅក្នុងការស្វែងរកបុរសជាអ្នកជំនួញម្នាក់ ដែលបានរត់គេចខ្លួន នៅពេល មានគ្រោះមហន្តរាយលិចកប៉ាល់ដឹកសិស្សកូរ៉េខាងត្បូង កាលពីខែមេសា។

យោងតាមមន្រ្តីនៅក្នុងខេត្ត Gyeonggi បានឱ្យដឹងថា កម្លាំងមន្រ្តីមានចំនួន ៦,០០០នាក់  បានចូល
វាយឆ្មក់ ព្រះវិហារសាសនាគ្រិះមួយនៅម៉ោង ៨ព្រឹក នៅក្នុងទីក្រុង Anseong មានចម្ងាយ ៨០គីឡូ
ម៉ែត្រពីភាគខាង
 ត្បូងទីក្រុងសេអ៊ូល។ 

ប្រតិបត្តិការដ៏ធំមួយនេះ បានចាប់ផ្តើមភ្លាមៗ ក្នុងរយៈពេលតែមួយថ្ងៃ បន្ទាប់ពីលោកប្រធានាធិបតី
Park Geun-hye  បានជំរុញឱ្យប៉ូលីស និង ព្រះរាជអាជ្ញា ចាត់វិធានការបន្ទាន់ ដើម្បីបង្កើនការតាម
ប្រមាញ់នៅទូទាំងប្រទេសដើម្បីចាប់ លោក Yoo Byung-Eun មានអាយុ ៧២ឆ្នាំ ដែលជាសមាជិក
នាំមុខគេនៃ ក្រុមសាសនា Evangelical Baptist Church នៃប្រទេសកូរ៉េ។



លោក Yoo Byung-Eun ត្រូវគេបានតាមស្វែងរកចាប់ខ្លួនជុំវិញករណីលិចកប៉ាល់កូរ៉េខាងត្បូង កាល
ថ្ងៃទី១៦ ខែមេសា ដែលបានបណ្តាលមនុស្ស ៣០០នាក់ ស្លាប់ ដែលភាគច្រើនគឺជាសិស្សសាលា។
ករណីនេះ ដោយសារតែលោក  Yoo  Byung-Eun  ត្រូវបានព្រះរាជអាជ្ញា  ស៊ើបអង្កេតរកឃើញថា
លោក Yoo  Byung-Eun  បានកេងបន្លំថវិកា និង ធេ្វសប្រហែស  ធ្វើឱ្យកប៉ាល់លិច  ដោយសារតែ
កប៉ាល់ផលិតមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស(ខ្វះស្តង់ដារ)  ទើបបណ្តាលឱ្យកប៉ាល់នេោះលិច
ព្រោះតែផ្ទុកទម្ងន់ធ្ងន់ពេក។ 


ព្រះរាជអាជ្ញា បានប្រកាសផ្តល់រង្វាន់ចំនួន ៤៩០,០០០ដុល្លារ ចំពោះជនណាដែលបានផ្តល់ព័ត៌មាន
ដែលអាចនាំទៅរកការចាប់ខ្លួនលោក Yoo  Byung-Eun និង៩៨,៣៣៩ដុល្លារ ចំពោះអ្នកផ្តល់ព័ត៌មាន
ដែលអាចនាំទៅរកចាប់ខ្លួន កូនប្រុសច្បងរបស់លោក Yoo  Byung-Eun  គឺលោក Yoo Dae-Kyun។

រយៈពេល ៣សប្តាហ៍ ប្រតិបត្តិការស្វែងរកដ៏ធំនេះ គឺត្រូវបានវិលត្រឡប់មកវិញ ជាមួយនឹងបាតដៃ
ទទេ។


សូមបញ្ជាក់ផងបន្ថែមទៀតថា៖  អ្នកគ្រប់គ្រងកប៉ាល់  (captain)  និង នាវិកជាន់ខ្ពស់ ៣នាក់ ទៀត
លោក Yoo  Byung-Eun ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត់ដោយការធ្វេសប្រហែស  ហើយ
អាចប្រឈរមុខនឹងការកាត់ទោសប្រហារជីវិត ប្រសិនបើជនទំាងនោះ ត្រូវបានផ្តន្ទាទោស៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia
 


Tags: international news S Korea police storm compound in search for ferry owner