CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់ ៨ នាក់ ក្នុងនោះ ដុតសម្លាប់កម្មករ ៤ នាក់ ជាលទ្ធផល មន្រ្តី ១៧ នាក់ ចាប់ខ្លួន និង ដាក់ទោស

ព័ត៌មានអន្តរជាតិ ៖​ អាជ្ញាធរប្រទេសចិន បានសម្រេចធ្វើការឃាត់ខ្លួន និង ដាក់ទោស មន្រ្តីក្នុងស្រុក ប្រមាណជាង ១៧ នាក់ ក្រោយមានករណី ប៉ះទង្គិចគ្នារហូតដល់ស្លាប់ កាល ពី   ដើមខែនេះ នៅក្នុង ខេត្ត Yunnan នេះបើតាមការគូសបញ្ជាក់អោយដឹង  ពីកាសែតក្នុងស្រុក ។

យ៉ាងហោចណាស់ មនុស្ស ៨ នាក់ស្លាប់ រួម   មាន កម្មករ  សំណង់ ៤ នាក់ ដែលត្រូវបានដុតសម្លាប់ រហូតដល់ស្លាប់ ខណៈ ១៨ នាក់ផ្សេងទៀត រង របួស    ធ្ងន់ស្រាល ក្រោយពីមានការប៉ះទង្គិច បង្កើត បានជាអំពើហឹង្សា ដល់សាហាវ នៅក្នុងភូមិ Fuyou ។

អ្នកភូមិ ត្រូវបានគេរាយការណ៍ ថាមិនសប្បាយចិត្ត ស្តីអំពី កិច្ចព្រមព្រៀងដីធ្លីមួយ ដែលពាក់ព័ន្ធនឹង ការសាងសង់ មជ្ឈមណ្ឌលពាណិជ្ជកម្ម និង ការដឹក ជញ្ជូន  មួយ​ ។ មន្រ្តីដែលត្រូវបានចាប់ឃាត់ខ្លួន នោះ គឺជាប្រធានភូមិ ខណៈកាសែតក្នុងស្រុក បានគូសប ញ្ជាក់ អោយដឹងថា គាត់បានទទួលសំនូក


គួរបញ្ជាក់ថា របាយការណ៍ស្តីអំពី ការប៉ះទង្គិចគ្នា   ចំពោះ  កិច្ចព្រមព្រៀងដីធ្លី មិនចុះសម្រុងគ្នានោះ ត្រូវបានគេមើលឃើញថា មានការកើនឡើងគួរអោយកត់សម្គាល់ ក្នុងរយៈពេល ប៉ុន្មានឆ្នាំនេះខណៈ មានការអភិវឌ្ឈន៍យ៉ាងឆាប់រហ័ស នៅទូទាំងប្រទេស ។

គួររំឮកថា សម្បទាដីធ្លីទាំងអស់ នៅក្នុងប្រទេសចិន គឺជាកម្មសិទ្ធរដ្ឋ ដោយនៅក្នុងនោះ ក្រុមកសិករ ជាញឹកញាប់ តែងតែលើកឡើងថា នៅពេលដែលរដ្ឋ បានចាត់តាំង អោយមន្រ្តីក្នុងស្រុក ជាអ្នកចាត់ ចែងបែកចែកដីឡូត៍លក់ទៅអោយក្រុមអភិវឌ្ឈន៍នោះ មានការស៊ី  សំណូក នៅក្នុងដំណើរការ ក៏ដូច ជាសំណង់ផ្តល់ជូនគ្រួសារក្នុងស្រុក មិនគ្រប់គ្រាន់ ខណៈមានជា ការ បង្ខំអោយពួកគេ ផ្លាស់ប្តូរទីលំ នៅថែមទៀតផង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong