CamNews

ព័ត៌មានជាតិ 

បញ្ជូនម្ចាស់ ផ្ទះសំណាក់ត្រពាំងថ្លឹង ទាំងប្តីប្រពន្ធ ទៅតុលាការ ពីបទបង្ខាំង ម្ចាស់ផ្ទះសំណាក់៣ដុល្លារ

ភ្នំពេញ ៖ នគរបាល ខណ្ឌពោធិ៍សែនជ័យ  កាលពីវេលាម៉ោង៣និង២០នាទី រសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៥នេះ បានបញ្ជូន ប្ដីប្រពន្ធទាំងពីរនាក់ដែល ជាម្ចាស់ផ្ទះសំណាក់ត្រពាំងថ្លឹង ទៅកាន់តុលាការ ដើម្បីបន្ដធ្វើការសាកសួរ និងចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធទៅ នឹងបទបង្ខាំង មនុស្សខុសច្បាប់ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានឲ្យដឹងតាមទូរស័ព្ទ បញ្ជាក់ថា ក្រោយ បញ្ចប់ការសាកសួរ និងបំពេញសំណុំបែបបទ រួចរាល់ មន្ដ្រីនគរបាលរបស់យើង និងបញ្ជូន ពួកគេទាំងពីរនាក់ (ម្ចាស់ផ្ទះសំណាក់ត្រពាំង ថ្លឹង) ទៅតុលាការ ហើយ នៅម៉ោង៣និង២០នាទីរសៀលនេះ ។

មន្ដ្រីនគរបាលខណ្ឌពោធិ៍សែនជ័យ បាន បញ្ជាក់ថា បុរសជាប្ដីឈ្មោះជា កុសល អាយុ ៣០ឆ្នាំ និងប្រពន្ធឈ្មោះហ៊ី លីដា អាយុ៣៩ ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់ត្រញំងថ្លឹង រីឯជនរង គ្រោះជាម្ចាស់ផ្ទះសំណាក់៣ដុល្លារ ឈ្មោះកែ ណារ៉ា អាយុ៤៥ឆ្នាំ ។

សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ក្រោយពីម្ចាស់ផ្ទះសំណាក់ ត្រពាំងថ្លឹង ពីរនាក់ ប្ដីប្រពន្ធបានចាប់ស្ដ្រីជា ម្ចាស់ផ្ទះ សំណាក់៣ដុល្លារបង្ខាំងទុកក្នុងបន្ទប់ ក្រោយពីភាគីទាំងពីរ បានឈ្លោះ គ្នាក្នុងរឿង រកស៊ី នៅវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ដោយ សារតែធ្លាប់ឈ្លោះគ្នា នាពេលកន្លងទៅ ស្ដីពី ការរកស៊ី ដោយផ្ទះសំណាក់នៅក្បែរគ្នានោះ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ម្ចាស់ផ្ទះសំណាក់ទាំងពីរ បានឈ្លោះប្រកែក គ្នាម្ដងទៀត ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ដោយសារតែភាគីម្ចាស់ផ្ទះសំណាក់ត្រពាំងថ្លឹង មានពីរនាក់ប្ដីប្រពន្ធ ក៏ចាប់ស្ដ្រីជាម្ចាស់ផ្ទះ សំណាក់៣ដុល្លារ យកទៅចាក់សោនៅក្នុង បន្ទប់ មិនឱ្យចេញនោះឡើយ ៕

អាន៖ ម្ចាស់ផ្ទះសំណាក់ ត្រពាំងថ្លឹង ចាប់ម្ចាស់ ផ្ទះសំណាក់ ៣ដុល្លារ បង្ខាំងទុក ក្រោយ ឈ្លោះគ្នា

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP