CamNews

តារា 

តួស្រីហុងកុង ដ៏ល្បីចែករំលែកបទពិសោធន៍ " ស្នេហាដំបូង ធ្វើអោយខ្ញុំ ក្លាយជាអ្នកទី ៣ ដោយមិនដឹងខ្លួន "

ហុងកុង ៖ ថ្មីៗនេះតារាសំដែង ភាពយន្តដ៏ល្បីរបស់ ហុងកុង នាង Cecilia Cheung បានចូលរួមផ្តល់ បទសំភាសន៍ និងចែករំលែក បទពិសោធន៍ ក្នុងរឿងស្នេហា របស់នាង ទៅកាន់ទស្សនិកជន ។



នាងបាន ប្រាប់អំពី រឿងរ៉ាវស្នេហា ទីមួយរបស់នាង ដ៏គួរអោយសោកសៅ មួយដល់ទស្សនិកជន ។ នាងប្រាប់ថា ស្នេហាទីមួយ របស់នាងគឺ ជាស្នេហាក្លែងក្លាយ ដែលបុរសជា មិត្តប្រុសរបស់នាង មានមិត្តស្រី រួចហើយ តែមកទាក់ទង នាងដែល ធ្វើអោយនាង ក្លាយជាអ្នកទី ៣ ដោយមិនដឹងខ្លួន ។ នាងបានប្រាប់ថា ថ្ងៃនោះនៅ ពេលដែលនាង កំពុងនៅផ្ទះ ជាមួយមិត្តប្រុសនោះ នាងបានលឺ សំលេងគោះទ្វារ ស្រាប់តែមិត្តប្រុសនាង អោយនាងចូលទៅក្នុង ទូរខោអាវ ដើម្បីពួន ។ នាងនៅ ក្នុងទូរនោះ អស់រយៈពេល ជាង ១ម៉ោងកន្លះ ដែលធ្វើអោយនាង ដឹងពី ពុតត្បុតក្បត់ របស់មិត្ត ប្រុសនាង ។ ពិធីករ ក៏សួរទៅកាន់នាងថា ចុះហេតុអ្វី ក៏នាងមិនចេញ ពីទូរនោះហើយ បកអាក្រាត អោយស្ត្រី ម្នាក់នោះ ដឹងផងទៅ? Cecilia ឆ្លើយថា នាងសុខចិត្ត​ នៅទ្រាំឈឺចាប់ តែម្នាក់ឯង មិន ចង់អោយ នារីម្នាក់នោះ ឈឺចាប់ត ពីនាងឡើយ ដូចនេះនាង សុខចិត្តសំងំ ទាល់តែ ចប់រឿងអស់ ទើបចេញមក ហើយក៏ដើរចេញ ពីមិត្តប្រុស របស់នាងទៅ ។



ក្រៅពីនេះ Cecilia ក៏បាននិយាយ គំរាមទៅកាន់ ប្រុសៗផងដែរថា មិនគួរឈ្លក់ វង្វេង ជាមួយនិង ស្រីក្មេង ពេកឡើយ ព្រោះថាស្រីៗទាំងនោះ មិនមែនស្រឡាញ់ យើងស្មោះនោះទេ តែគេគ្រាន់តែ ចង់អោយប្រុសៗ ចាស់ៗដូចអ្នក ទិញរបស់ថ្លៃៗ អោយគេប៉ុណ្ណោះ ។ ស្តាប់ហើយឬនៅ ប្រុសៗ យើងកុំឈ្លក់ វង្វេងជាមួយ ស្រីក្មេងអោយសោះ ស្រលាញ់ស្មោះស្ម័គ្រ ទើបមានសុភមង្គល ក្នុង គ្រួសារណា ៕ 

 


ប្រែសម្រួល ៖ លីលី
ប្រភព ៖ channelnewsasia 


Tags: star actress hong kong cecilia cheung