CamNews

ព័ត៌មានអន្តរជាតិ 

ណាសា រកឃើញ ភពថ្មី ប៉ុនភពផែនដី មានការអះអាង ថាអាចរស់នៅបាន

ព័ត៌មានអន្តរជាតិ ៖ ​ក្រុមអ្នកតារាវិទូ របស់អង្គការ ណាសា បានប្រើប្រាស់ កែវយឺត អវកាស ខេប្ល៊ឺ ឆ្លុះឃើញនូវភពថ្មីមួយទៀត ដែលជាភពដំបូង មានទំហំប្រហាក់ប្រហែលនឹង ភពផែនដី ហើយ វា កំពុងតែធ្វើចលនាជុំវិញព្រះអាទិត្យរបស់វា ក្នុងគន្លងមួយដែលអាចបង្កើត ជីវិតរស់នៅបាន។ នេះបើតាមសេចក្តីប្រកាសរបស់អង្គការណាសា នៃ សហរដ្ឋអាម៉េរិក នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែ មេសា ឆ្នាំ ២០១៤។

ភពថ្មីដែលទើបនឹងរកឃើញនេះ     ត្រូវអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា ខេប្ល៊ឺ-186f ដែលគេអាចហៅ វាថាជា បងប្អូនជីដូនមួយ      (cousin)  ជាមួយភពផែនដី ជាជាងហៅថាបងប្អូនភ្លោះ (twin)។ បើ តាមការ បញ្ជាក់របស់លោក    ថូម៉ាស់  បាក្លេយ៍  អ្នកវិទ្យាសាស្ត្រប្រចាំនៅវិទ្យាស្ថានស្រាវជ្រាវ បរិ ស្ថាន នៃតំបន់​​    បេយ ​ របស់អង្គការណាសា បានឲ្យដឹងថា ភព ខេប្ល៊ឺ-186f អាចមាន ភោគទ្រព្យ ធម្មជាតិ ភាគច្រើនស្រដៀង នឹងផែនដី។

លោក ថូម៉ាស់ បញ្ជាក់ដូច្នេះថា “ការរកឃើញនៃភព ខេប្ល៊ឺ-186f គឺជាជំហានដ៏វិជ្ជមានមួយ ដើម្បី ស្វែង រកពិភពលោកផ្សេងទៀតដែលស្រដៀងទៅនឹងផែនដីយើង។” ចំពោះភព ខេប្ល៊ឺ-186f ស្ថិត នៅប្រព័ន្ធ Kepler-186 ដែលមានចម្ងាយ ៥០០ឆ្នាំនៃពន្លឺពីភពផែនដី ដែលស្ថិតនៅ ក្នុងក្រុមផ្កាយ ដែលមានឈ្មោះថា Cygnus ហើយបើតាមបច្ចេកវិទ្យាបច្ចុប្បន្ន គេត្រូវប្រើប្រាស់ ពេលរាប់រយឆ្នាំ ទើបធ្វើដំណើរ ទៅដល់ភពនោះ។

លក្ខណៈពិសេសរបស់ភពខាងលើនេះ វាមានភពរួមប្រព័ន្ធជាមួយគ្នាចំនួន ៤ ហើយសម្រាប់ ព្រះអាទិត្យ របស់វាវិញ មានទំហំស្មើពាក់កណ្តាលនៃព្រះអាទិត្យរបស់ផែនដីយើងនេះ។ បើ និយាយពីគន្លងវិញ ខេប្ល៊ឺ-186f ប្រើប្រាស់រយៈពេល ១៣០ ថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យរបស់ វា ខុសពីផែនដី ដែលប្រើប្រាស់ រយៈពេលរហូតដល់ ៣៦៥ថ្ងៃ។

បន្ថែមពីនេះទៀត ខេប្ល៊ឺ-186f ទទួលយកថាមពលពីព្រះអាទិត្យរបស់ខ្លួន ប្រមាណ ១ភាគ ៣ ដូចទៅ នឹងផែនដីយើងដែរ។ ទីតាំងរបស់ព្រះអាទិត្យដែល ខេប្ល៊ឺ-186f កំពុងវិលជុំវិញនោះ គឺ យើងអាច មើល ឃើញនៅពេលថ្ងៃរសៀល (រយៈពេល ៤ម៉ោងមុនថ្ងៃលិច) មានលក្ខណៈជា ផ្កាយមួយដែលមាន ពន្លឺមិនចាញ់ព្រះអាទិត្យរបស់ផែនដីនោះទេ។

អង្គការណាសា បានអះអាងទៀតថា ខេប្ល៊ឺ-186f ស្ថិតនៅលើគន្លងមួយដែលល្អ ទើបអាចនាំឲ្យ មាន លំហូរទឹកនៅលើផ្ទៃភពបាន។ ចំពោះភពទាំងបួនក្នុងប្រព័ន្ធ Kepler-186 នោះ សុទ្ធតែ មាន ទំហំ ធំជាងផែនដីយើងប្រមាណ ៤០ភាគរយ លើកលែងតែ ខេប្ល៊ឺ-186f ប៉ុណ្ណោះដែលមាន ទំហំ ប្រហាក់ ប្រហែលនឹងផែនដី ប៉ុន្តែ ខេប្ល៊ឺ-186f មានបន្ទាត់ផ្ចិតធំជាង ១០ភាគរយ។

ទោះបីជាយ៉ាង ណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចធ្វើការសន្និដ្ឋានជារួមបាន នោះ ទេ ដោយអ្នកខ្លះអះអាងថា ខេប្ល៊ឺ-186f ជាភពដុំថ្ម ដែលសំបូរដោយថ្មហើយខ្លះទៀតលើកឡើង ថា វាជា ភពដែលមានឧស្ម័នពុះកញ្ជ្រោល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ណាសា


Tags: Int news Unt news Breaking news USA US United States Washington Mudslide Nasa