CamNews

ទូរស័ព្ទ 

Samsung បញ្ចេញ S5 Mini មិនជ្រាបទឹក មានស្កេនក្រយៅដៃ និងវាស់ចង្វាក់បេះដូង

ក្រោយពីបែកធ្លាយព័ត៌មានជាច្រើនលើកមក កំណែ “បង្រួញ” Samsung Galaxy S5 Mini ក៏
បានបង្ហាញខ្លួនជាផ្លូវការ។

បើទោះជាមានទំហំធំជាងបន្ដិច ធៀបនឹងកំណែ “រៀមច្បង” S4 Mini ប៉ុន្ដែ S5 Mini ត្រូវបាន
បំពាក់គ្រឿងម៉ាស៊ីនខ្លាំងជាងមុន។ S5 Mini មានអេក្រង់ 4.5 inch AMOLED 720p, ទំហំសរុប
131.1 x 64.8 x 9.1mm, ទម្ងន់ 120g ។ ព័ត៌មានល្អមួយផ្សេងទៀត គឺ សមត្ថភាពបង្ហាញរូប
ភាពរបស់ S5 Mini ហើយទោះជារីសូលូសឹនរបស់ S4 Mini ប្រហាក់ប្រហែលនឹង S5 Mini ក៏
ដោយ តែ ដង់ស៊ីតេភីកសែល (pixel density) របស់ S5 Mini ឡើងដល់ 326ppi ចំណែក S4
Mini គឺត្រឹមតែ 256ppi ។

ក្រៅពីនេះ ទោះជា Galaxy S5 Mini មិនមានគម្រប microUSB 2.0 នៅផ្នែកខាងក្រោម ប៉ុន្ដែ
វាក៏អាចទប់ទល់នឹងការជ្រាបទឹក និងធូលី ក្នុងកម្រិតស្ដង់ដា IP67 មានន័យថា វាអាចត្រាំក្នុង
ទឹកបានដល់ទៅ កន្លះម៉ោង។ ផ្នែកខាងក្រោយ មិនត្រឹមតែមានស្រទាប់ដូចស្បែក ស្រដៀង
នឹង S5 ប៉ុណ្ណោះទេ ប៉ុន្ដែ ស្មាតហ្វូនប្រភេទមធ្យម S5 Mini នេះ ក៏មានប្រព័ន្ធសេនសឺរ វាស់
ចង្វាក់បេះដូង និងសេនសឺរសម្រាប់ស្កែនក្រយៅដៃទៀងផង។

Samsung Galaxy S5 Mini បំពាក់ប្រូសេសឺរ quad-core Cortex-A7 1.4GHz, RAM 1.5GB ,
អង្គចងចាំក្នុងម៉ាស៊ីន 16GB មានរន្ធ microSD ។

ម៉ាស៊ីននេះ នឹងដំណើរការដោយ Android 4.4 KitKat និងត្រូវបានបំពាក់កម្មវិធីសំខាន់ៗ មួយ
ចំនួន ដូចជា Private mode, Kids mode, S Health និងប្រព័ន្ធសំចៃថាមពលថ្មឆ្លាតវៃ Ultra
Power Saving ។

ថ្មរបស់ S5 Mini មានថាមពល 2.100mAh អាចប្រើបាននឹងប្រព័ន្ធ LTE 150Mbps ព្រមទាំង
មានកម្មវិធី IR blaster ដើម្បីបញ្ជាឧបករណ៍អេឡិចត្រូនិច ពីចម្ងាយ។ កាមេរ៉ារបស់  S5 Mini
មានកម្រិតរីសូលូសឹន 8Mp និងអាចថតសកម្មភាពកម្រិត 1080p ល្បឿន30fps រួមនឹងមុខងារ
ល្អៗជាច្រើន សម្រាប់ថតរូប។

ក្រុមហ៊ុន Samsung បញ្ជាក់ថា Samsung Galaxy S5 Mini នឹងមានលក់ក្នុងទីផ្សាររុស្ស៊ី ចាប់ពី
ដើមខែនេះ ហើយបន្ទាប់មក វានឹងមានវត្តមាននៅទូទាំងពិភពលោក។ ចំណែកតម្លៃរបស់វា មិន
ទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្ដែ ក្រុមអ្នកបច្ចេកវិទ្យាជឿថា វានឹងមានតម្លៃចន្លោះពី
៥៥០ ទៅ ៦៥០ដុល្លារអាមេរិក៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ techradar/gsmarena


Tags: Samsung Galaxy S5 Mini release