ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធវ័យក្មេង កំពុងតែទទួលបានសម្លេងគាំទ្រខ្ពស់ ក្នុងក្រុម Liverpool ថ្មីៗបានធ្វើឲ្យកក្រើក ដល់ក្លឹបទាំងមូល ខណៈសូម្បីតែថ្នាក់ដឹកនាំកំពូលគឺលោក Tom Werner ក៏មានការចាប់អារម្មណ៍ ហើយថែមទាំង អនុញាតឲ្យបន្ដនូវកិច្ចកុងត្រាថ្មីមួយទៀត ដែលមានរយៈពេលយូ ។
កីឡាករ Raheem Sterling វ័យ ២០ ឆ្នាំរបស់ Liverpool ទទួលបានទំនុកចិត្ដពីក្រុមយ៉ាងរឹងមាំ រហូតដល់ ថ្នាក់ដឹកនាំក្រុមកំពូល គឺលោក Tom Werner ចេញប្រសាសន៍ដោយផ្ទាល់ថានឹង សម្រេចកិច្ចកុងត្រាថ្មីដល់កីឡាករ ពីលើការសន្យារបស់ Brendan Rodgers ធ្លាប់ធានាឲ្យកីឡាករតាំងពីពេលមុនមក។ ខ្សែប្រយុទ្ធជើងថ្មីម្នាក់នេះ កំពុងតែស្ថិតក្នុងការសង្ស័យមិនដាច់ស្រឡះទាល់តែសោះ ក្រោយពីមានតែពាក្យសម្ដីតែម្នាក់របស់ Brendan Rodgers ។
ឆ្លងកាត់តាមការសម្រេចចិត្ដរបស់ក្រុមទាំងមូលផងដែរ លោក Tom Werner បានមានប្រសាសន៍សរសើរបន្ថែមទៀតថា ជាក់ស្ដែងណាស់ថា គាត់ពិតជាកីឡាករដែលសំខាន់សម្រាប់ពួកយើងទាំងអស់គ្នា ។ហើយម្យ៉ាងទៀតនោះ គាត់ពិតជាមានទំនុកចិត្ដលើកីឡាករ ហើយថែមទាំងអាចឈានដល់ការរៀបចំកម្មវិធីជប់លៀងសម្រាប់អបអរសាទរទៀតផង ។
សូមបញ្ជាក់ឡើងវិញថា សម្រាប់ការសម្រេចចិត្ដលើកិច្ចកុងត្រាថ្មីរបស់ក្រុម មិនទាន់បានកំណត់ពេលវេលា ឲ្យច្បាស់លាស់នៅឡើយទេ គ្រាន់តែតាមការបង្ហាញ គឺមានរយៈពេលយូរជាងកិច្ចចាស់ដែលក្រុម ធ្លាប់បានផ្ដល់ឲ្យកីឡាករ ។
ថ្នាក់ដឹកនាំកំពូល របស់ Liverpool លោក Tom Werner
ថ្នាក់ដឹកនាំក្រុម បន្ទាប់ គឺលោក Brendan Rodgers
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirror