CamNews

កីឡាអន្តរជាតិ 

Angel Di Maria សម្រេចបានជាផ្លូវការហើយ ការចុះហត្ថលេខា ក្នុងតម្លៃខ្លួនខ្ពស់ជាងគេនៅ អង់គ្លេស

ព័ត៌មានកីឡា៖​ Manchester United យល់ព្រមចុះហត្ថលេខា​លើកិច្ចព្រមព្រៀង ទទួលយកកីឡាករ ជម្រើស​​ជាតិ Argentine ពីក្រុម Real Madrid ក្នុងតម្លៃ ៥៩ លានផោនដែលជាតម្លៃថ្លៃជាងគេ​បំផុត ក្នុងកំណត់​ហេតុ​របស់អង់គ្លេស។ 

កិច្ចព្រមព្រៀងរវាង Manchester United នឹង Real Madrid ត្រូវបានទទួលយកជាផ្លូវការហើយ ក្នុង​តម្លៃ ៥៩ លានផោន​។ បន្ទាប់ពីទទួលបានការព្រមព្រៀងគ្នារួច កីឡាករក៏បានចុះហត្ថលេខា​លើកិច្ច​កុង​​ត្រា​ដែលមានរយៈពេល ៥​ ឆ្នាំ ។​  ស្របនិងការចូលមកកាន់ទឹកដីថ្មី កីឡាករពិតជា​សប្បាយចិត្ដ និង​ការ​ស្វាគមន៍រាក់ទាក់របស់លោក Louis van Gaal ខ្លាំងណាស់ ក៏បានបង្ហាញ​ពី​ចំណាប់អារម្មណ៍ថា រូប​គាត់​ពិតជាមានមោទនភាពជាខ្លាំង សម្រាប់ការចូលមកកាន់ទីនេះ ហើយ​កាន់តែពិសេស គឺមានឱ​កាស​​បានពួតដៃគ្នាជាមួយគ្រូបង្វឹកដែលល្បីល្បាញ ប្រចាំក្លឹបទៀតផង ។​​ 

សម្រាប់ជំហានបន្ទាប់របស់កីឡាករ Di Maria និងត្រូវបង្ហាញខ្លួនក្នុងជំនួបប្រកួតរវាង Manchester United នឹង Burnley ថាតើកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេនេះ ពិតជាមានសមត្ថភាពអាច ធ្វើឲ្យ​ក្រុមថ្មី​របស់​មានស្នាមញញឹមដែរ ឬអត់? 





អាន៖ Manchester United ជ្រុលខ្លួនចុះហត្ថ​លេ​ខាលើ​កំណត់​ត្រា ​ដោយ​សា​កីឡាករ Angel Di Maria


ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី.


Tags: Sport News Manchester United Angel Di Maria