CamNews

ព័ត៌មានអន្តរជាតិ 

រន្ធត់ហួស ស្រ្តីម្នាក់ ធ្វើអត្តឃាត បានសម្រេច ដោយលោតចុះ ចូលអាងក្រពើ មានក្រពើ រាប់ពាន់ក្បាល

ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅក្នុងវ័យ ៦៥ ឆ្នាំ   ស្រ្តីម្នាក់  បានធ្វើអត្តឃាត បានសម្រេច ដោយលោតចុះ ចូលទៅក្នុងអាងទឹក ពោរពេញទៅដោយក្រពើ រាប់ពាន់ក្បាល  នៅឯកសិដ្ឋាន ចិញ្ជឹមក្រពើមួយកន្លែង ជិតទីក្រុង បាងកក ប្រទេសថៃ នេះបើយោងតាមការដកស្រង់ សម្តីមន្រ្តីប៉ូលីស ប្រចាំតំបន់កើតហេតុ


បន្ថែមពីលើនេះ ប្រភពសារព័ត៌មានប៊ីប៊ីស៊ី  បន្ត អោយដឹងថា   បើ តាមសម្តីសាក្សី ជនរងគ្រោះ ជាស្រ្តី វ័យចំណាស់រូបនេះ មានឈ្មោះ Wanpen Inyai  គាត់ បាន លោតចុះចូលទៅក្នុងកសិដ្ឋាន ចិញ្ជឹមក្រពើ មួយកន្លែង ដែលមានឈ្មោះថា amut Prakarn Crocodile Farm  កាលពីថ្ងៃចុងសប្តាហ៍ ថ្ងៃសុក្រកន្លង ទៅនេះ យ៉ាងណាមិញ បើទោះជាមានបទអន្តរាគមន៍ ពីសំណាក់ក្រុមការងារ  នៅនឹងកន្លែង ព្យាយាម ជួយគាត់យ៉ាងណាក៏ដោយចុះ តែជាក់ស្តែង​ លទ្ធភាព ក្នុងការចេញជួយសង្គ្រោះ ត្រូវបរាជ័យ ។


បើតាមការអះអាង ពីសមាជិកក្រុមគ្រួសារជនរងគ្រោះ   ផ្តល់ ជាកិច្ចសម្ភាសន៍ ដល់មន្រ្តីប៉ូលីសអោយ ដឹងថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ   ជនរ ងគ្រោះ  មានបញ្ហាបាក់ទឹកចិត្ត ធ្លាក់ទឹកចិត្ត ក៏ដូចជា ក្រៀមក្រំជាដើម ។ សេចក្តីរាយការណ៍ បញ្ជាក់   អោយដឹងថា  ជនរងគ្រោះ បានសម្រេចចិត្ត ធ្វើអត្តឃាត រហូតទាល់តែបានសម្រេច ក្រោយពីគាត់បានដោះស្បែកជើង  និងលោតចូល អាងចិញ្ជឹម ក្រពើ ដែលមានរយៈកំពស់ខ្ពស់ដល់ទៅ ៣ ម៉ែត្រ និង មានក្រពើ ដល់ទៅរាប់ពាន់ក្បាល ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean