CamNews

ព័ត៌មានជាតិ 

ឆក់កាបូមតាមផ្លូវតាមផ្លូវ ត្រូវនគរបាល ប្រើក្បាច់គុនចិន ហក់ធាក់ ដួលម៉ូតូ ក្របួច បានទាំងពីរនាក់

ភ្នំពេញ ៖ ចោរឆក់កាបូបពីរនាក់ ត្រូវ កម្លាំងនគរបាលប៉ុស្ដិ៍បឹងកេងកងទី១ ខណ្ឌ ចំការមន ប្រើក្បាច់គុនចិនហក់ធាក់បណ្ដាល ឱ្យជនសង្ស័យទាំងនោះ ដួលម៉ូតូ ហើយក្របួច បាន ក្រោយពីធ្វើសកម្មភាពឆក់កាបូបនារី ម្នាក់តាមដងផ្លូវ នៅក្នុងទឹកដីសង្កាត់បឹងកេង កងទី១ ខណ្ឌចំការមន ។

មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងកេងកងទី១ ខណ្ឌ ចំការមន បាននិយាយថា ករណីឆក់កាបូបខាង លើនេះ បង្កឱ្យមានភ្ញាក់ផ្អើលកាលពីវេលា ម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅមុខផ្ទះលេខ២៤២ ផ្លូវ លេខ៣៩៦ កែងផ្លូវលេខ៦៣ ភូមិ៩ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន ។

មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងកេងកងទី១ បាន និយាយទៀតថា មុនពេលកើតហេតុ ខណៈ ដែលនារីរងគ្រោះ កំពុងធ្វើដំណើរតាមដង ផ្លូវ ស្រាប់តែជនសង្ស័យទាំង ពីរនាក់ជិះម៉ូតូ វីវ៉ា ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ សៀមរាប 1C-5458 មកធ្វើសកម្មភាព ឆក់កាបូបរបស់នាង ប៉ុន្ដែពេលនោះធ្វើឱ្យ មានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និង កម្លាំង នគរបាលមូលដ្ឋាន កំពុងចុះល្បាត ក៏ ជួយអន្ដរាគមន៍ភ្លាមៗ ដោយមន្ដ្រី នគរបាល ម្នាក់បានហក់ធាក់ពួកគេ ពេលកំពុងបើក ម៉ូតូចង់គេចខ្លួនបណ្ដាលដួល រួចហើយចាប់ វាយខ្នោះ តែម្ដង ។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសួរនាំនៅទីស្នាក់ការនគរ បាលប៉ុស្ដិ៍បឹង កេងកងទី១ និងបញ្ជូនបន្ដទៅ ឃុំខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌចំការ មន ចាត់ការបន្ដតាមផ្លូវច្បាប់ ។

ក្រោយការសួរនាំ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹង កេងកងទី១ បាននិយាយថា ជនសង្ស័យទី១ ឈ្មោះសួន សំណាង អាយុ៣០ឆ្នាំ ជាអ្នកបើក ម៉ូតូ និងមានមុខរបរជាអ្នក រត់ម៉ូតូឌុប ស្នាក់ នៅក្បែរវត្ដនាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌ ទួលគោក និងជនសង្ស័យម្នាក់ទៀតឈ្មោះឌី ណាវិន អាយុ២៣ឆ្នាំ ស្នាក់នៅ សង្កាត់ច្បារ អំពៅទី២ ខណ្ឌច្បារមន ដោយឡែកជនរង គ្រោះវិញ ឈ្មោះនុត ច័ន្ទពិសី អាយុ២០ឆ្នាំ ជា និស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ស្នាក់នៅ ផ្ទះជួល សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ហើយមុនពេលកើតហេតុ នារីរងគ្រោះរូបនេះ ជិះម៉ូតូម៉ាកអាយខុន ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខ ព្រៃវែង 1S-3333 ក្នុងគោល បំណងទៅផ្សារបឹងកេងកង ហើយលុយនៅ កាបូប មានចំនួន៧ម៉ឺនរៀល ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh