CamNews

ព័ត៌មានអន្តរជាតិ 

Solar Impulse យន្តហោះ គ្មានប្រើសាំង ហោះដល់ចិនហើយ ក្នុងបេសកម្ម ហោះជុំវិញ សកលលោក របស់ខ្លួន

ព័ត៌មានអន្តរជាតិ ៖ Solar Impulse យន្តហោះដើរដោយថាមពលពន្លឺព្រះអាទិត្យ ​ បានសំកាំងខ្លួនលើអា កាសសាជាថ្មី ជាជំហានទី ៥ ស្តីពី បេសកម្មរបស់ខ្លួនហោះជុំវិញ សកលលោក ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា យន្តហោះខាងលើ មានកាពីទែន លោក​ Bertrand Piccardនោះ បានហោះចាកចេញពី ទីក្រុង Mandalay  ប្រទេស មីយ៉ាន់ម៉ា កាលពីរាត្រីថ្ងៃអាទិត្យ វេលា​​  ម៉ោង ៩ យប់ (ម៉ោងក្នុងស្រុក ប្រទេស មីយ៉ាន់ម៉ា) ក្នុងដំណើរឆ្ពោះទៅកាន់ក្រុង Chongqing ​ប្រទេសចិន ។


និន្នាការនៃការសំចតនៅក្នុងក្រុង Chongqing ​ប្រទេសចិននោះ គឺគ្រាន់តែជំហានបន្ទាប់ មុននឹងទៅដល់ ក្រុង Nanjing ភាគខាងកើតប្រទេស ។ ខណៈត្រង់ប្រការនេះ យន្តហោះដើេរដោយថាមពលពន្លឺព្រះអាទិ ត្យខាងលើ នឹងធ្វើដំណើរហោះហើរជំហានបន្ទាប់ មានរយៈពេល ៥ យប់ ៥ ថ្ងៃ ឆ្លងមហាសមុទ្រ ទៅកាន់ កោះ ហាវៃ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ការគ្រប់គ្រងបេសកម្ម នឹង    មិន សម្រេចចិត្ត នៅ ក្នុងក្រុង Nanjing នាថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ នោះទេ តួយ៉ាង ក៏សម្រេច  ចិត្ត បេសកម្ម  បន្ទាប់​ គឺត្រូវអនុ លោមតាមការបម្រុងទុក នៃថាមពលថ្មយន្តហោះ ។

អាជ្ញាធរគ្រប់គ្រងចរាចរណ៍ដែនអាកាសប្រទេសចិន លើកទឹកចិត្តអោយ   ក្រុម ហោះហើរ យន្តហោះដើរ ដោយថាមពលពន្លឺព្រះអាទិត្យខាងលើ ចាប់ផ្តើមជំហាន   បន្ទាប់ ជំហាន   ទី  ៦ របស់ខ្លួន មុនពេលថ្ងៃរះ ប៉ុន្តែ ក្នុងករណី ថាមពលថ្មបម្រុងទុកមិនគ្រប់គ្រាន់ នោះ យន្តហោះខាងលើ នឹងពន្យាពេលក្នុងការហោះ ហើរ ដោយត្រូវសាកថាមពលថ្មបម្រុងទុកអោយគ្រប់គ្រាន់ជាមុនសិន ។


អ្វីដែលជាបញ្ហាប្រឈមខ្លាំង ចំពោះយន្តហោះ ដើរដោយគ្មានការប្រើ    សាំងមួយគ្រឿងនេះ គឺស្ថានភាព លក្ខខ័ណ្ឌអាកាសធាតុ ដែលមានការព្យាករណ៍អោយដឹងថា នឹងមិនអំណោយផលនោះទេ នៅក្នុងតំបន់ Chongqing នៅប៉ុន្មានថ្ងៃខាងមុខ ដូច្នេះ យន្តហោះ Solar Impulse នឹងមិន  ចេញដំណើរនោះទេ តួយ៉ាង ត្រូវពន្យាពេលហោចណាស់ មួយសប្តាហ៍ ។

គួររំឮកថា យន្តហោះដើរដោយថាមពលពន្លឺព្រះអាទិត្យមួយគ្រឿងខាងលើ   នេះ បានហោះហើរ​ ពនេចរ បានរយៈពេល ២០​ថ្ងៃហើយ បន្ទាប់ពីមានការហោះហើរ ជំហានដំបូង ផ្តើមចេញពី ទីក្រុង Abu Dhabi ។ របាយការណ៍ បំភ្លឺអោយដឹងថា ៖ គម្រោងរបស់ប្រទេស ស្វីសមួយនេះ ក្នុងកា រហោះហើរ យន្តហោះដើរ ដោយថាមពលពន្លឺព្រះអាទិត្យ ជុំវិញសកលលោកមួយនេះ គឺមាន ១២ ជំហាន ដោយត្រូវចំណាយពេល ហោចណាស់ ២ ទៅ ៣ ខែ ទើប ហោះទៅដល់ចំនុចបញ្ជប់ ដែលជាទីកន្លែង ចាប់ផ្តើមហោះហើរឡើង៕


ប្រែសម្រួល ៖កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news World news Breking news Unt news Solar plane Solar Impulse 2 Si2