CamNews

កីឡាអន្តរជាតិ 

Barcelona ត្រូវបាន Paris St-Germain កាច់បំបាក់អំនួត ត្រឹម ៣​ ទល់ ២

ព័ត៌មានកីឡា៖ Barcelona ទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរសម្រាប់ការបរាជ័យលើកទី ១ របស់​គេ  ខណៈ​ពេល​ដៃ​គូរប្រកួត របស់ខ្លួន Paris St-Germain បោះជំហ៊ានឡើងដល់ចំនុច​កំពូល​នៃក្រុម F​ ជាមួ​​យ​និង​ជោគ​ជ័យដ៏គួរឲ្យរំភើបមួយក្នុងរដូវកាល Champions League នេះ។

ក្រុមដែលមានមហិច្ឆិតា មិនធ្លាប់ទទួលស្គាល់ពាក្យបរាជ័យកន្លងមក​ មុនពេលមកជាន់ទឹកដី Parc des Princes បានបាក់អំនួត នៅពេលដែលអតិតកីឡាករក្រុម Chelsea​ ឈ្មោះ  David Luiz ស៊ុតចូល ១ គ្រាប់​នៅ​នាទីទី ១០ Verratti  នៅនាទីទី 26 និងចុងក្រោយ Matuidi នៅនាទីទី​ 54។ លទ្ធិផលការប្រកួត Paris St-Germain ទទួលជ័យជំនះ ៣ - ២។

ជោគជ័យមួយនេះ សម្រាប់ Paris St-Germain គឺជាលាភធំ ពីព្រោះការប្រកួតក្នុងក្រុម F ខ្លួន​បាន​ឡើង​ដល់​​ចំនុច​កំពូល ដោយ Barcelona ត្រឹមតែលេខ ២ ប៉ុណ្ណោះ។ 


 





ប្រែសម្រួលដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News​ Barcelona Champions League