CamNews

ព័ត៌មានជាតិ 

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសឲ្យ ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន អង្គការ AIF រកស៊ីវិនិយោគ

កំពង់ឆ្នាំង៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគណះកម្មការ មូលបត្រកម្ពុជា បានចេញសេចក្តីប្រកាស ជូនដំណឹង ដល់សាធារណជន ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការដាក់ប្រាក់ សន្សំ រឺ​ប្រាក់វិនិយោគ នៅក្នុងគំរោង វិនិយោគរបស់ក្រុមហ៊ុន EBC ដែល​បាន​ធ្វើ ឡើង​តាម​រយះ អង្គការ AIF និង​សមាគម ICA ឬ​តាមរយះ​បណ្តាញ​តៗគ្នា ដែលជាសកម្មភាព ខុស​ច្បាប់​ទាំងនេះ។

សូមរំលឹកថា  កន្លងមកសារព័ត៌មានក្នុងស្រុក ធ្លាប់បានចុះផ្សាយថា ប្រជាពលរដ្ឋ ក្នុងខេត្ត​កំពង់ឆ្នាំង ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងក្នុងប្រទេស កំពុងតែមានការព្រួយបារម្ភ យ៉ាងខ្លាំង និងមាន​ការ សង្ស័យ ទៅលើអង្គការ មួយដែលមានឈ្មោះថា (អង្គការមូលនិធិអភិវឌ្ឍន៏អាស៊ីអាគ្នេយ៏ AIF) ដែលបាន ចុះផ្សព្វផ្សាយ នៅក្នុងស្រុកក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជាខេត្ត ផ្សេងៗមួយចំនួននៅក្នុងប្រទេស ហើយបានប្រមូលលុយ ពីប្រជាពលរដ្ឋ ក្រោមរូបភាពវិនិយោគ ដោយដាក់លុយ ក្នុងអង្គការមួយនេះ ដោយតម្រូវក្នុង១កញ្ជាប់ គឺមានទឹកប្រាក់២០០០ដុល្លារ ដោយ ទទួលបានការប្រាក់ត្រឡប់មកវិញ គឺ២០០ដុល្លារជារៀងរាល់ខែដែលពីមុនក្នុង១ កញ្ចប់មានទឹកប្រាក់តែ១០០០ដុល្លារ ហើយទទួលបានការប្រាក់១០០ដុល្លារជារៀងរាល់ខែ ស្មើនឹងអត្រាការប្រាក់១០ភាគរយ។

អង្គការខាងលើសំអាងលើលិខិតអនុញ្ញាតផ្សព្វផ្សាយ ពីក្រសួងមហាផ្ទៃតាមលិខិតលេខ ១៧៩៣ ស.ជ.ណ ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់លោក ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលិខិតអនុញ្ញាត ផ្សព្វផ្សាយលេខ ៧៩២ ស.ជ.ណ ចុះថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១៤ របស់លោក ឈួរ ច័ន្ទឌឿនអភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង ។

ករណីទាំងអស់នេះ ត្រូវបានប្រជាពលរដ្ឋ មួយចំនួននិយាយថា  ពួកគាត់មានការរព្រួយបារម្មណ៏យ៉ាងខ្លាំង ដោយប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួន ខណៈខ្ចីលុយពីធនាគារ ដែលមានអត្រាការប្រាក់ទាប យកទៅវិនិយោគ ជាមួយអង្គការខាងលើ នៅពេលអនាគត ដោយពួកគាត់មានជំនឿ ទៅលើអង្គការខាងលើដែលបានពន្យល់ផ្សព្វផ្សាយ ពីផលចំណេញខ្ពស់ ធ្វើឲ្យពួកគាត់មួយ ចំនួនត្រួវបង្ខំចិត្តលក់គោ លក់ដីស្រែ យកប្លង់ដី និងប្លង់ផ្ទះដាក់បញ្ចាំ ទៅធនាគារនិងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ មួយចំនួននៅក្នុងខេត្ត តែផ្ទុយទៅវិញបើលទ្ធផលអវិជ្ជមានវិញនោះ ពួកគាត់និងវេទនា ជាក់ជាមិនខាន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia PP