CamNews

ព័ត៌មានអន្តរជាតិ 

ជាលទ្ធផល ឧទ្ធម្ភាគចក្រ ដែលបានបាត់ខ្លួននោះ បានធ្លាក់ នៅភាគខាងជើង ប្រទេស បាត់ទៅហើយ

ព័ត៌មានអន្តរជាតិ ៖ ឧទ្ធម្ភាគចក្រផ្គត់ផ្គង់ស្បៀងមួយគ្រឿងរបស់ប្រទេសថៃ ដែលបានបាត់ខ្លួនកាលពីថ្ងៃ សៅរ៍ ក្នុងពេលបំពេញបេសកកម្មស្វែងរក អ្នកឡើង​ភ្នំ​  ដែលបាត់ខ្លួន ពីររូបនោះ គឺ    បានធ្លាក់នៅរដ្ឋ កា​ឈីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែ កញ្ញា ឆ្នាំ២០១៤ ដោយផ្អែកតាម អាជ្ញា ធរក្នុងតំបន់របស់មីយ៉ាន់ម៉ាថា គេបានទទួល    ព័ត៌មាន នេះ  ពីអ្នកភូមិ នៅតំបន់ ណួងម៉ុន កាលពីវេលា ម៉ោង ០៣ទៀបភ្លឺ ម៉ោងក្នុងតំបន់ថ្ងៃអង្គារនេះ។

                               បញ្ជាក់ ៖ រូបភាពទាំងនេះ ជារូបភាព ឯកសារ

នៅលើឧទ្ធម្ភាគចក្រនោះ មានអាកាសយានិកថៃម្នាក់ និង​​ អាកាសយានិក មីយ៉ាន់ម៉ាចំនួនពីរនាក់ ហើយ ពាក់ ព័ន្ធនឹងព័ត៌មាននេះ កងទ័ព និងប៉ូលីសក្នុងតំបន់ កំពុងស្វះស្វែងដើម្បីចូលទៅកាន់ កន្លែងធ្លាក់ ឧទ្ធ ម្ភាគចក្រ បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកភូមិ។

សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងដែលបាត់ខ្លួន អំឡុងពេលបំពេញបេសសកកម្មស្វែងរកអ្នកឡើង ភ្នំ  មីយ៉ាន់ម៉ា ពីររូប កាលពីមុននេះនោះ គឺបានបាត់ការ   ទាក់ទង  បន្ទាប់ពីហោះហើរបាន ២០នាទី ពីអា កាស យានដ្ឋាន ពូតៅ កាលពីវេលាម៉ោង ២ និង២០នាទីរសៀល ម៉ោងក្នុងតំបន់ កាលពីថ្ងៃសៅរ៍៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ ហ្គូហ្គល ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news Bangkok Thia Thailand Asia Asean