CamNews

ព័ត៌មានជាតិ 

ឪពុក-ម្តាយនិស្សិត តៅ សាវឿន យំសំពះអង្វរសម្តេច ស ខេង ឲ្យដោះលែងកូន (មានវីដេអូ)

ភ្នំពេញ៖ ឪពុក-ម្តាយ លោក តៅ សាវឿន អតីតនិស្សិត សាកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប  បានបញ្ចេញវីដេអូយំអង្វរសុំឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ផ្តល់ក្តីអនុ  គ្រោះ និង លើកលែងទោសកំហុស ឲ្យកូនរបស់ខ្លួន ដែលត្រូវបានតុលាការចេញដីកាឃុំខ្លួនកាលពីថ្ងៃទី៣០ ខែ  កញ្ញា កន្លងទៅ បន្ទាប់ពីអតីតនិស្សិតរូបនេះ សរសេរគំរាមសម្លាប់សម្តេចក្រឡាហោម តាមទំព័រ Facebook។

តាមរយៈវីដេអូឃ្លីប មានរយៈពេលជិត ២នាទី ឪពុក-ម្តាយ លោក តៅ សាវឿន បានរៀបរាប់ទាំងទឹកភ្នែកថា « សូមសម្តេចកុំយកទោសពៃអី សុំអនុគ្រោះឲ្យកូនផង ខ្ញុំកូនអ្នកក្រីក្រទេ ខ្ញុំគ្មានទ្រព្យសម្បត្តិទេ ខ្ញុំឲ្យកូនរៀនអស់ ហើយ ខ្ញុំសព្វថ្ងៃនេះ មានកូនប្រុសតែមួយគត់ សូមសម្តេចអាណិតខ្ញុំផង»។

នៅមុនពេលទទួលបានវីដេអូ នៃការយំអង្វរនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ក៏ទទួលបានលិខិត របស់លោក  តៅ សារឿន សរសេរចេញពីពន្ធនាគារ មកទទួលទោសកំហុសរបស់ខ្លួន និងសុំឲ្យសម្តេចក្រឡាហោម ស ខេង  លើកលែងទោសឲ្យរូបគេផងដែរ។

អតីតនិស្សិតសាកលវិទ្យាល័យ South East Asia លោក តៅ សារឿន អាយុ ២៦ឆ្នាំ រស់នៅភូមិបន្ទាយចាស់   សង្កាត់ស្លក្រាម ក្រុងសៀមរាប បានសរសេរសារបញ្ចេញ Comment នៅលើទំព័រ Face book គំរាមបោកគ្រាប់   បែកសម្លាប់សម្តេច ស ខេង នៅពេលសម្តេចអញ្ជើញទៅប្រគល់សញ្ញាបត្រ ដល់និស្សិតនៅក្នុងខេត្តសៀម​រាប។

លោក តៅ សារឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប កាលពី រសៀលថ្ងៃទី៣០ ខែ កញ្ញា ឆ្នាំ២០១៥៕

 

ឪពុក-ម្តាយនិស្សិត តៅ សាវឿន យំសំពះអង្វរសម្តេច ស ខេង ឲ្យដោះលែងកូន

ឪពុក-ម្តាយនិស្សិត តៅ សាវឿន យំសំពះអង្វរសម្តេច ស ខេង ឲ្យដោះលែងកូនភ្នំពេញ៖ ឪពុក-ម្តាយ លោក តៅ សាវឿន អតីតនិស្សិត សាកលវិទ្យាល័យ South-East Asia នៅខេត្តសៀមរាប បានបញ្ចេញវីដេអូយំអង្វរសុំឲ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ផ្តល់ក្តីអនុ គ្រោះ និង លើកលែងទោសកំហុស ឲ្យកូនរបស់ខ្លួន ដែលត្រូវបានតុលាការចេញដីកាឃុំខ្លួនកាលពីថ្ងៃទី៣០ ខែ កញ្ញា កន្លងទៅ បន្ទាប់ពីអតីតនិស្សិតរូបនេះ សរសេរគំរាមសម្លាប់សម្តេចក្រឡាហោម តាមទំព័រ Facebook។ http://www.dap-news.com/2011-06-14-02-39-55/100461-2015-10-05-12-56-21.html?device=xhtml

Posted by Dap_News_Website on Monday, October 5, 2015

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Siem Reap