CamNews

កំសាន្ត 

វណ្ណ វល័ក្ខ បញ្ចេញរូប សិចស៊ី ផ្គើនការរិះគន់ ពីមហាជន

ភ្នំពេញ៖ នេះមិនមែនជាលើកទី១ទេ ដែលតារាសម្តែង និងម៉ូឌែលវ័យក្មេង កញ្ញា វណ្ណ វល័ក្ខ ស្លៀក ពាក់ខើចខ្លីហួសហេតុ និងបានថតរូប យកមកបង្ហោះ បង្អួតគេឯងក្នុងទំព័រ សង្គមហ្វេសប៊ុកផ្ទាល់ ដើម្បីទាម ទារការចាប់អារម្មណ៍ ពីសំណាក់ ទស្សនិកជនអ្នកគាំទ្រ ដោយមិនខ្លាច ការរិះគន់។

តារាសម្តែងជើងថ្មី កញ្ញា វណ្ណ វល័ក្ខ មួយរយៈចុងក្រោយនេះ ត្រូវបានគេមើលឃើញថា នាងឧស្សាហ៍ បង្ហោះរូបថត សកម្មភាពរបស់នាង នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook ។ ក្នុងនោះភាគច្រើន ជារូប ដែលបង្ហាញពីភាពសិចស៊ី បញ្ចេញសាច់ដងខ្លួន ទាក់ទាញក្រសែ ភ្នែកបុរសៗ សម្លឹងមើលសម្រស់ ស្បែករបស់នាង មិនដាក់ភ្នែក ។

តារាសម្តែងវ័យក្មេង នាង វណ្ណ វល័ក្ខ មុននេះ ក៏ធ្លាប់ទទួលរងនូវពាក្យរិះគន់ ខ្លះមកហើយ ជុំវិញការស្លៀកពាក់ បង្ហាញឈុត បែបសិចស៊ី បង្ហោះនៅលើ Facebook របស់នាង។ ប៉ុន្តែការរិះគន់ ទាំងអស់នោះ មិនបានធ្វើឲ្យស្រីស្រស់រូបនេះ ខា្លចរអា និងមានការប្រុងប្រយ័ត្ន ចំពោះការស្លៀកពាក់នោះទេ ផ្ទុយទៅវិញ ថ្មីៗនេះនាងបែរជា បង្ហោះ រូបថតសិចស៊ីថ្មីៗ ជាច្រើនសន្លឹកថែមទៀត នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ធ្វើឲ្យមហាជនក្តៅចុង ច្រមុះដោយសារ តែទង្វើផ្គើននេះ ។

តារាសម្តែងកំពុងតែចាប់ផ្តើម មានប្រជាប្រិយភាព កញ្ញា វណ្ណ វល័ក្ខ ហាក់មានយីអ៊ុនខ្ពស់គួរសម ដោ យមួយរយៈ ពេលចុងក្រោយនេះ នាងចេញ មុខច្រើន ក្នុងការសម្តែងខ្សែភាពយន្ត។ ប៉ុន្តែទន្ទឹមនឹងគ្នានេះ នាងក៏បានទទួលរងការរិះគន់ជាប់ៗគ្នា មិនដាច់ចំពោះការស្លៀកពាក់ មិនប្រមាណ ខ្លួនរបស់នាង ចូលចិត្តតុបតែងខ្លួន ស្លៀកពាក់បញ្ចេញចង្អូរដើមទ្រូង ខើចលើខើចក្រោម ជានារីសម័យថ្មី ភ្លេចប្រពៃណីខ្មែរ ដ៏ផូរផង់ ។

ជាការកត់ សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រីជាច្រើនដួង របស់ខ្មែរ កំពុងតែភ្លេចប្រពៃណី ស្រវ៉ាយកវប្បធម៌បរទេស ភ្លេចកំណើតដើម ផ្លាស់ប្តូរខ្លួន ពីនារីខ្មែរស្រគត់ស្រគំ មកជានារីសម័យថ្មី ស្លៀកពាក់ លេចលើលេចក្រោម បើទោះជាមានការរិះគន់ យ៉ាងណាក្តី ក៏ពួកនាងនៅតែមិនអើពើ ឈឺក្បាលវិលមុខ នឹងការរិះគន់ របស់មហាជនឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news