CamNews

ព័ត៌មានអន្តរជាតិ 

សាកសពជនរងគ្រោះ ធ្លាក់យន្តហោះ MH17 ដឹកមកដល់ទីក្រុងហើយ ចាកឆ្ងាយពី តំបន់ ក្រុមឧទ្ទាម

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា រថភ្លើង ដែលបានដឹក បណ្តាសាកសពជនរងគ្រោះ ធ្លាក់យន្តហោះ ម៉ាឡេស៊ី MH17  នៅឯភាគខាងកើត ប្រទេស អ៊ុយក្រែន នោះ  បានមកដល់  ទីក្រុង Kharkiv ពោល បានចាកចេញឆ្ងាយពី តំបន់កើតហេតុ ដែលគ្រប់គ្រង ដោយក្រុមឧទ្ទាម បំបែករដ្ឋ ទាំងនោះហើយ។

គួរបញ្ជាក់ថា MH17 ជាយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍   របស់ ប្រទេស ម៉ាឡេស៊ី ដែលបាន ធា្លក់និងផ្ទុះឆេះ នៅតំបន់ភាគខាងកើត ប្រទេស    អ៊ុយក្រែន  ដែល ជាតំបន់កាន់កាប់ និង គ្រប់គ្រង ដោយក្រុមឧទ្ទាមបំបែករដ្ឋ     គាំទ្រ  រុស្ស៊ី  ដោយឧបទ្ទេវហេតុ មួយនេះ បានសម្លាប់មនុស្សទាំងអស់ ២៩៨ នាក់ ។

ដោយឡែក ទិន្នន័យបញ្ជាក់អោយដឹង ពីចំនួនសាកសព ដែលត្រូវបាន យកត្រលប់មកវិញនោះ នៅ មានភាពភ័នច្រឡំនៅឡើយ ស្របពេលដែល ក្រុមអ្នក  សង្កេត ការណ៍ អន្តរជាតិ បញ្ជាក់បានអោយ ដឹងថា នៅមានសាកសព និង បំណែកសាកសពផ្សេងៗទៀត នៅកន្លែងកើតហេតុ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Asia Int news Breaking news Unt news Vietnam Plane crash USA United States MH17