CamNews

ព័ត៌មានអន្តរជាតិ 

សំណង់អាគារ មន្ទីរពេទ្យ យក្សរាងទូកក្តោង នឹងធ្វើអោយពិភពលោក មានភាពភ្ញាក់ផ្អើល នាពេលអនាគតដ៏ខ្លី ??

ព័ត៌មានអន្តរជាតិ ៖ មហាសេដ្ឋី ប្រទេសរុស្ស៊ី គ្រោងនឹងសាងសង់ សំណង់អាគារមន្ទីរពេទ្យ ទំនើប ប្រកប ទៅដោយបច្ចេកវិទ្យា កម្រិតខ្ពស់ ពោលជា សំណង់    អាគារមន្ទីរពេទ្យយក្ស  មានរាងជាទូកក្តោង នេះបើ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយញូវ ។

ប្រភពបន្តអោយដឹងថា បេក្ខភាព មហាសេដ្ឋី ប្រទេស   រុស្ស៊ី​  ដែលបាននឹក ឃើញ យ៉ាងដូច្នេះឡើង មាន ឈ្មោះថា លោក Vasily Klyukin ក្នុងនោះ គាត់បញ្ជាក់អោយដឹងថា មន្ទីរពេទ្យយក្ស មានរាងជាទូកក្តោងដ៏ ធំមួយនេះ  អាចនឹងមានឈ្មោះថា White Sails Hospital and Spa នៅក្នុងប្រទេស   ទុយនីស៊ី អាចនឹងជា មន្ទីរពេទ្យរីករាយខ្លាំងបំផុត នៅលើសកលលោក ។ គាត់បានគូសបញ្ជាក់បន្ថែមអោយដឹងថា គំនិតយ៉ាង ដូច្នេះ ក្នុងការគ្រោងសាងសង់ឡើង នូវមន្ទីរពេទ្យយ៉ាង បានបំផុសលើស បន្ទាប់ពីរូប លោក ទទួលការធ្វើ តេស្តសុខភាព សម្រាប់ដំណើរ ទៅកាន់ លំហអាកាស នាពេលខាងមុខនេះ ។

ខ្ញុំនឹងហោះចូលទៅក្នុងលំហអាកាស នៅឆ្នាំក្រោយ ដោយនៅក្នុងនោះ លក្ខខ័ណ្ឌសុខភាព របស់ខ្ញុំត្រូវតែ ធ្វើការតាមដាន និង ត្រួតពិនិត្យ រយៈពេល ៦ ខែម្តង នេះជាសម្តី   លោក Klyukin ជាបេក្ខភាព មហាសេដ្ឋី វ័យក្មេង បន្ទាប់ពីលោកជោគជ័យ ក្នុងវិស័យធនាគារ ពោល លោក    ជា អ្នករកឃើញ  ក៏ដូចជា ស្ថាបនិក ធនាគារដ៏ធំជាងគេបំផុត របស់ប្រទេស រុស្ស៊ី ធនាគារ Sovcombank ។

ជាការពិត ខ្ញុំបាទពិតជាយល់អារម្មណ៍មួយនេះ យ៉ាងជាក់ច្បាស់ ខណៈពេលដែល រាល់ពេល ដែលខ្ញុំដើរ តម្រង់ទៅសំណង់អាគារ ស របស់មន្ទីរពេទ្យ ខ្ញុំ  មិន ដែលមាន   អារម្មណ៍ថាសុខស្រួល ឬក៏សប្បាយចិត្ត នោះទេ ។ ក៏ប៉ុន្តែ ខ្ញុំអាចនឹងបង្ហាញជូនលោកអ្នក នូវ  បេក្ខភាព សំណង់អាគារមន្ទីរពេទ្យ ដែលមានបន្ទប់ ប្រកបទៅដោយភាពគ្មានការភ័យខ្លាច បន្ថែមពីលើនេះ ចំពោះកូនប្រុសរបស់ខ្ញុំ គេនឹង      រីករាយក្នុងការ ឈានជើងជាន់មន្ទីរពេទ្យ ដោយអាចចោទជាសំនួរ ៖ ប៉ា តើពេលណា ពួកយើង បានទៅលើ កប៉ាលនោះ ម្តងទៀត ?

សេចក្កីរាយការណ៍ បញ្ជាក់ថា សំណង់អាគារ មន្ទីរពេទ្យយក្ស មួយនេះ នឹងធ្វើការសាងសង់ឡើង នៅក្នុង ទីក្រុងសេដ្ឋកិច្ច Enfidha ប្រទេស ទុយនីស៊ី ជាមួយនឹងកញ្ជប់ថវិកា    ប្រមាណ ជាង  €50bn (£39bn) មិន ត្រឹមតែប៉ុណ្ណោះ សំណង់អាគារ មន្ទីរពេទ្យ  មួយនេះ  គឺជាសំណង់អាគារ   លើក ដំបូងគេបង្អស់ ដែលនឹង សាងសង់ឡើង ដោយមានការបំពាក់គ្រឿងឧបក្ខារ   មន្ទីរពេទ្យ ស្តង់ដា អន្តរជាតិ ។​ ដោយឡែក គម្រោង សាងសង់សំណង់អាគារមួយនេះ គឺស្ថិតក្រោម ការយកចិត្តទុកដាក់ សហគ្រាស  របស់ប្រទេស អារ៉ាប់ ប៊ី សាអ៊ូឌីត Lalei Al Barakah Est ហើយនឹងសាងសង់ឡើងដោយ  ក្រុមហ៊ុន  វិស្វកម្ម Thornton Tomasetti ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ញ៉ូវស្កាយ


Tags: Int news Breaking news World news Unt news Hot news Russia Billionaire Giant Sailboat