CamNews

ព័ត៌មានជាតិ 

សមត្ថកិច្ចឃាត់ ខ្លួនមេការម្នាក់ ក្នុង ករណីបាក់ប្លង់សេ ស្លាប់មេជាង (មានវីដេអូ)

ភ្នំពេញ ៖ ករណីបាក់ប្លង់សេនិងរន្ទារនៅ ផ្ទះល្វែងដែលកំពុងសាងសង់មួយកន្លែងនៅ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ កាលពីរសៀលថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០១៤នោះ កម្លាំងនគរបាល មូលដ្ឋាន បានឈានទៅដល់ការឃាត់ខ្លួនបុរសមេការ សំណង់ម្នាក់ ក្រោយពីមានការដាក់ពាក្យ បណ្ដឹងពីម្ចាស់ផ្ទះខាងលើ ដោយចោទថា មេ ការសំណង់រូបនេះ បានធ្វេសប្រហែសលើការ សាងសង់ បណ្ដាលឱ្យកើតរឿងយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា ករណីបាក់ប្លង់សេនិងបាក់ រន្ទាផ្ទះល្វែងដែលកំពុងសាងសង់ខាងលើនេះ បាននាំឱ្យសង្កត់ បុរសមេជាងម្នាក់ រហូតដល់ ស្លាប់ពេលបញ្ជូនទៅ កាន់មន្ទីរពេទ្យ ខណៈ ដែលកូនជាងម្នាក់ទៀត បានរត់រួចពីគ្រោះ ថ្នាក់មួយនេះ ។

ម្ចាស់ផ្ទះរងគ្រោះជាប្រពន្ធឈ្មោះអៀង វណ្ណា បាននិយាយថា នៅពេលដែលកំពុង សាងសង់ ពោលពេល ដែលមេជាងកំពុងបាញ់ ស៊ីម៉ង់ត៍ចាក់ប្លង់សេនោះ រូបគាត់ឃើញសភាព មិនស្រួល ដោយសង្ស័យថា អាចនឹងបាក់ ប៉ុន្ដែមេការសំណង់ឈ្មោះកាន់ លីន អាយុ ជាង៣០ឆ្នាំ ឆ្លើយថាមិនអី ។ គ្រាន់តែនិយាយ មិនទាន់ចប់ផង ស្រាប់តែប្លង់សេនិងរន្ទាបាន បាក់សង្កត់បុរសមេជាងលោកសុខ ជា អាយុ ៥៨ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ ប៉ុន្ដែបាន ស្លាប់នៅតាមផ្លូវពេល បញ្ជូនទៅកាន់មន្ទីរ ពេទ្យ ខណៈដែលកូន ជាងសំណង់បានរត់រួច ពីសេចក្ដីស្លាប់ ។

ភ្លាមៗបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ចុះទៅជួយ អន្ដរាគមន៍នៅកន្លែង ផ្ទះកើតហេតុ ដែលដឹក នាំដោយលោកអភិបាលរង ខណ្ឌមានជ័យ ហៀក ចាន់លាង ដោយយករថយន្ដ ស្ទូច ទាញយកជនរងគ្រោះមកក្រោមដើម្បីបញ្ជូន ទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែជាអកុសល ជនរង គ្រោះបាន ស្លាប់ តាមផ្លូវបាត់ទៅហើយ ។

ក្រោយពីរឿងនេះកើតឡើង ទើបម្ចាស់ ផ្ទះបានប្ដឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនបុរស មេការឈ្មោះកាន់ លី កាលពីវេលាម៉ោង១១ យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ដើម្បី យកទៅសួរនាំ ចាត់ការបន្ដតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh