CamNews

កីឡាអន្តរជាតិ 

Liverpool ទទួលបាន ៣ ពិន្ទុយ៉ាង ត្រដាបត្រដួស ជាមួយនិង Swansea (មានវីដេអូហាយឡាយ)

យប់មិញនេះ ក្រៅពី Manchester United ជាមួយ Crystal Palace ក៏មានមួយគូរទៀត យ៉ាងល្អមើល ផងដែរ នោះគឺ Liverpool បើកទ្វារ ស្វាគមន៍ក្រុម Swansea ។



គ្រាន់តែបើកឆាក ទើបតែបាន ៣ នាទីសោះ កីឡាករ Sturridge របស់ Liverpool ស៊ុតចូលបានមួយ គ្រាប់នាំអោយ Liverpool នាំមុខ បាត់ទៅហើយ ។ Liverpool បន្តសំរុក ទៅទៀតហើយ កីឡាករ Henderson ក៏បន្ថែមមួយ គ្រាប់ទៀត នៅនាទីទី ២០ តែ Swansea ក៏សងមួយគ្រាប់ វិញដែរនៅនាទី ទី ២៣ ដោយកីឡាករ Shelvey ។ មួយភ្លែតសោះ ស្រាប់តែ Swansea រកបានមួយគ្រាប់ទៀត នៅ នាទីទី ២៧ តាមស្មើរវិញ ដោយកីឡាករ​ Bony ។ ការប្រយុទ្ធ ក្នុងតង់ទី ១ នេះមិនទាន់ ចប់ទេដោយ ក្នុងនាទីទី ៣៦ Sturridge ថែមបានមួយគ្រាប់ នាំមុខវិញអោយ Liverpool ។ ចប់តង់ទី ១ លទ្ធផល ៣ ទល់ ២ ។ ចូលមកដើមតង់ ទី ២ នាទីទី ៤៨ Bony ទទួលបាន បាល់ពិន័យ ១១ ម៉ែត ហើយក៏ធ្វើ បានសំរេច តាមស្មើរ បានវិញទៀត ធ្វើអោយ Liverpool បែកញើស ភ័យស្លន់ស្លោ ។ ភាពតានតឹង បន្តរហូត ដល់នាទីទី ៧៤ ទើប Henderson ស៊ុតអោយ Liverpool បានបន្ថែម មួយគ្រាប់ទៀត ។ ចប់ ការប្រកួត Liverpool ឈ្នះ Swansea យ៉ាងត្រដាបត្រដូស គឺ ៤ ទល់ ៣ ៕


ដោយ ៖ កុសល
ប្រភព ៖ livescore, youtube 


Tags: football liverpool swansea premier league