CamNews

ព័ត៌មានអន្តរជាតិ 

ឃ្លាំងផ្ទុកសារធាតុគីមីនៅចិន ផ្ទុះឡើងដ៏កក្រើក តែមិនទាន់ដឹងទំហំខូចខាត និងមនុស្សរងគ្រោះ

(សៀងហៃ)៖ ឃ្លាំងស្តុកទំនិញជាសារធាតុគីមីដ៏ធំមួយ បានផ្ទុះឡើងបង្កជាអគ្គីភ័យឆាបឆេះយ៉ាងដំណំ នៅទីក្រុងស៊ីនជាំង ភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នារសៀលថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦។


ការផ្ទុះដ៏កក្រើកលើនេះ បានធ្វើឲ្យគេនឹកឃើញដល់ ការផ្ទុះរោងចក្រផ្ទុកសារធាតុគីមីដូចគ្នា នៅទីក្រុង ធានជិន កាលពីខែសីហាឆ្នាំមុន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៦៥នាក់ស្លាប់។ ដោយឡែកការផ្ទុះលើកនេះ គេរំពឹងថានឹងអាចមានមនុស្សស្លាប់ និងរងរបួស ប៉ុន្តែនៅមិនមានការបញ្ជាក់នោះទេ ដោយរង់ចាំក្រុមសង្គ្រោះពន្លត់អគ្គីភ័យជាមុនសិន៕





ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: china,  Chemical,  Int news,  Hot news