CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple បង្ហាញតារាង ប្រាក់បៀរវត្សរបស់ នាយកប្រតិបត្តិ និងអ្នកគ្រប់គ្រង់ជាន់ខ្ពស់ មួយចំនួន

យោងតាមរបាយការណ៍ ភាគទុនិកហិរញ្ញវត្ថុ ថ្មីបំផុតរបស់ Apple លោក Tim Cook នាយកប្រតិបត្តិ របស់ក្រុមហ៊ុន ទទួលបានប្រាក់បៀរវត្សប្រចាំឆ្នាំ ចំនួន ៤,២៥ លានដុល្លារ សម្រាប់ការចូលរួមចំណែក របស់លោក ក្នុងឆ្នាំ២០១៣។ នេះគ្រាន់តែជាផ្នែកតូចមួយ នៃប្រាក់ចំណូលសរុបទាំងអស់របស់ Apple ក៏ដូចជានូវអ្វីៗដែល Cook បានចូលរួមចំណែក ដល់ស្លាកយីហោដែលមានតំលៃថ្លៃជាងគេបំផុត លើ ពិភពលោកនេះ។

ប្រាក់ចំណូលសរុបរបស់លោក Tim Cook រួមមាន ១,៤លានដុល្លារ ប្រាក់បៀរវត្សមូលដ្ឋាន និង ២,៨៥ លានដុល្លារ ជាប្រាក់រង្វាន់ជាមួយនឹងប្រាក់ផ្សេងៗមួយចំនួន។ ប្រាក់ចំណូលនេះ បានធ្វើឲ្យភ្ញាក់ផ្អើល ដល់មនុស្សជាច្រើននាក់ ដោយសារតែវា មានចំនួនច្រើនជាងបន្តិចប៉ុណ្ណោះ បើប្រៀបនឹងឆ្នាំមុន ពោលគឺទទួលបាន ៤,២២ លានដុល្លារ កាលពីឆ្នាំ ២០១២។

តារាងប្រាក់បៀរវត្ស របស់លោក Tim Cook និងថ្នាក់ដឹកនាំជាន់ខ្ពស់ មួយចំនួនទៀត (រូបភាព៖ BusinessInsider)

ប្រាក់ចំណូលនេះ ក៏មានភាព ខុសឆ្ងាយទាំងស្រុង ដែល Tim Cook ធ្លាប់ទទួលបានចំនួន ៣៧៨ លាន ដុល្លារ កាលពីឆ្នាំ ២០១១ ពេលលោកទទួលតួនាទីជា នាយក ប្រតិបត្តិ និងទទួលបាន ១លានភាគហ៊ុន ពី Apple៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Apple,  CEO's payroll,  senior management,  Tim cook,  iPhone,  iPad,  Hightech