CamNews

ទេសចរណ៍ 

តំបន់ទេសចរណ៍ដ៏ទាក់ទាញកោះ Menorca

អេស្បាញ៖ Menorca គឺជាកោះមួយ ដែលមានសម្រស់ស្រស់បំព្រង  ពោរពេញដោយ
រុក្ឋជាតិពណ៌បៃតង និងទឹកសមុទ្រខៀវស្រងាត់ ស្ថិតនៅលើទឹកដីប្រទេសអេស្បាញ។

កោះ Menorca  ជាកន្លែងទេសចរណ៍ធម្មជាតិមួយ ដ៏ស្រស់ស្អាត ប្លែក  សំបូរទៅដោយ
ទិដ្ឋភាពល្អៗ  នៅជុំវិញកោះ។ ជាពិសេស កោះនេះ  ជាកន្លែងកំសាន្តដ៏ទាក់ទាញបំផុត
សំរាប់ភ្ញៀវទេសរចណ៍ មកសំរាកលំហែកាយ នៅរដូវក្តៅ។

ភ្ញៀវទេសចរណ៍ជាច្រើន  ចូលចិត្តមកកំសាន្តនៅលើកោះ Menorca   រីករាយកំសាន្តជា
មួយនឹងការដើរកំសាន្តតាមឆ្នេរ ហែលទឹក ដេកហាលថ្ងៃ ជិះទូក និងមើលថ្ងៃលិច៕

ដោយ៖ វណ្ណៈ
ប្រភព៖ dailymail


Tags: Travel,  Menorca Island,  Spain