CamNews

ព័ត៌មានអន្តរជាតិ 

ពិភពលោក ដេកព្រួយ ខណៈ កំពូលមេរោគ ៣ ម៉ឺនឆ្នាំមុន បានរស់ឡើងវិញ

ព័ត៌មានអន្តរជាតិ ៖ បេក្ខភាព កំពូលមេរោគ ដែលត្រូវបានគេដឹងថា បានជាប់គាំង នៅក្នុងស្រទាប់ដី ខាងក្រោមមានសីតុណ្ហភាព កកជានិច្ចនោះ បានរស់ឡើងវិញហើយ ដោយនៅក្នុងនោះ អ្នកវិទ្យសា ស្រ្ត បានធ្វើសេចក្តីប្រកាស ព្រមាន ដល់មហាជន ទូទាំងសកលលោក ខណៈពេលដែលវាបានមាន វត្តមាន សាជាថ្មី  ក្រោយពីស្ថានភាព  ស្រទាប់ទឹកកក ខ្លាំងបំផុត  រលាយ នេះបើយោងតាមការដក ស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

មេរោគ Pithovirus sibericum​ ត្រូវបានរកឃើញ ដោយក្រុមអ្នកវិទ្យាសាស្រ្ត បារាំង ខណៈមានស្ថាន ភាពរលាយស្រទាប់បង្កក ខ្លាំងជាងគេបំផុតនោះ ។ ជាការពិត វាពិតជាមិនមានផលប៉ះពាល់ដល់ បណ្តាភាវរស់ មនុស្ស សត្វនោះទេ តែវត្តមាន នៃការរស់រានមានជីវិត របស់វាឡើងវិញ លើកនេះអាច បង្កជាលក្ខណៈងាយស្រួល ដល់បណ្តាប្រភេទ វីរុស ក៏ដូចជា មេរោគ ដ៏មានឥទ្ធិពលមួយចំនួនផ្សេង ទៀត ។

បើតាមការអោយដឹង ពីនាយកដ្ឋាន ស្រាវជ្រាវវិទ្យាសាស្រ្ត ប្រទេស បារាំង France's National Cent- re  for  Scientific Research ( CNRS  ) បានចេញសេចក្តីថ្លែងការណ៍ អោយដឹងថា វាមាន ផលប៉ះ ពាល់ សំខាន់សម្រាប់ ហានិភ័យ សុខភាពសាធារណៈ ។

លើសពីនេះ ប្រភេទវីរុស ដ៏មានឥទ្ធិពល មួយនេះ ត្រូវបានអ្នកវិទ្យាសាស្រ្ត អះអាងថាបានរកឃើញ នៅក្នុងស្រទាប់ធ្លាប់តែមានសីតុណ្ហភាព បង្កកជាប់ជានិច្ច មានជម្រៅដល់ទៅ ៣០ ម៉ែត្រ ឯណោះ។ គួរំឭកថា វាគឺជាសមាជិក នៃគ្រួសារវីរុស ដ៏មានឥទ្ធិពល អាក្រក់បំផុត ដែលត្រូវបានគេរកឃើញក្នុង អំឡុង ១០ ឆ្នាំ   ចុងក្រោយនេះ  ហើយគេ អាចមើល   ឃើញបាន ដោយ ប្រើត្រឹមតែ មីក្រូទស្សន៍តែ ប៉ុណ្ណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news,  Unt news,  Breaking news,  USA,  US,  United States,  Carlifornia,  Kentucky