CamNews

រូបភាព 

ទីក្រុង ប៉ារីស ត្រៀមខ្លួន រួចជាស្រេច នៃការមកដល់ ថ្ងៃបុណ្យ នូអែល

ព័ត៌មានរូបភាព ៖ នាឱកាស នៃការខិតជិត មកដល់នៃ កម្មវិធីបុណ្យ ដ៏ពេញ និយម របស់បណ្តា ប្រទេស លោកខាងលិច បុណ្យ នូអែល ឆ្នាំនេះ តើទស្សនិកជន ទាំងអស់គ្នា ត្រៀមខ្លួន ហើយឬនៅ សម្រាប់ការ ទទួល យកកាដូ ក៏ដូចជា ការធ្វើដំណើរកំសាន្ត។ ជាការពិត ថ្ងៃទី ២៥ ខែធ្នូ រាល់ខែ ជារៀងរាល់ឆ្នាំ ត្រូវ បាន គ្រប់មហាជន តែងដឹងថា​ ជាថ្ងៃបុណ្យ នូអែល ឬក៏បុណ្យ គ្រឹស្តស្មាស់ ។ ដោយឡែក ជាមួយនឹង ការ សាទរ នៃកម្មវិធីបុណ្យ មួយនេះ បណ្តាទីក្រុងធំៗ មួយចំនួន នៅលើពិភពលោក ជាពិសេស បណ្តាក្រុង នៅក្នុងបណ្តា ប្រទេស ភាគខាងលិច គេតែងឃើញ មានការរៀបចំ​ ជាពិសេស ដោយនៅក្នុងនោះ មាន តាំងពី ការតម្លើងភ្លើង ពណ៌ស្រស់ៗស្អាត ដូចគ្នាដែរ។ ទន្ទឺមនឹងនេះ កាលពីរាត្រី ថ្ងៃទី ២៣ ធ្នូ កន្លងទៅ នេះ នៅឯ រដ្ឋធានី ប៉ារីស ប្រទេស បារាំង ឯណោះវិញ គេឃើញមាន ការរៀបចំ តុបតែង រួចជាស្រេច ហើយនៃ អំណរសាទរ នៃការមកដល់ កម្មវិធីបុណ្យ នូអែល ដោយនៅក្នុងនោះ មានតាំងពី ការបំពាក់ ភ្លើងពណ៌ ស្អាតៗថែមទៀតផង ។ ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនា បណ្តារូបភាព មួយចំនួន ដែល មានជាបន្តបន្ទាប់ នៅខាងក្រោមនេះ ទាំងអស់គ្នាណា៎ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Paris,  France,  Europe,  EU,  Christmas,  Int news,  Unt news,  Camnews pictures,