CamNews

តារា 

ពេជ្រ សូលីកា វាយប្រហារតារាថៃ ក្រោយជួបរឿងអាម៉ាស់

ភ្នំពេញៈ បន្ទាប់ពីតារាចម្រៀង រាងតូចច្រឡឹង កញ្ញា ពេជ្រ សូលីកា បានជួបនូវភាពអាម៉ាស នៅកណ្តាល ចំណោមមនុស្សជាច្រើន នៅក្នុងកម្មវិធីសម្ពោធហាងមួយ នៅក្នុងផ្សារទំនើប Aeon Mall កាលពីពេលថ្មីនេះ ក្រោយពីនាងបានទាញទូរស័ព្ទ មកថតរូបគូជាមួយ តារាសម្តែង ល្បី ឈ្មោះ ប្រចាំប្រទេសថៃ លោក ម៉ារីអូ (Mario) ប៉ុន្តែត្រូវបានបុរសរូបនោះ បដិសេធមិន ព្រមថត ជាមួយ ធ្វើឲ្យនាងខ្មាសគេ មិនដឹងយកមុខទៅទុក នៅទីណាទេ ។

ក្រោយពីឃ្លីបវីដេអូខ្លីមួយ មានរយៈពេលត្រឹមតែ៧វិនាទី ត្រូវបានគេយកមកបង្ហោះបន្តគ្នា នឹង ត្រូវបាន គេហទំព័រ LookingTODAYចុះផ្សាយអត្ថបទមួយ មានចំណងជើងថា "ពេជ្រ សូលីកា បាក់មុខ ពេលតារា ល្បីថៃ បដិសេធមិនថតរូបជាមួយ" មិនទាន់បានមួយថ្ងៃស្រួលបួលផង ស្រាប់តែ នៅថ្ងៃទី៨ ខែកក្កដានេះ អតីតតារាស្រីដែលធ្លាប់ មានភាពលេចធ្លោរូបនេះ បាន បង្ហាញសារមួយ សរសេរជាភាសាខ្មែរ ដោយអម ជាមួយរូបថត តារាថៃរូបនោះ ដោយនាង បានសរសេរថា "ស្គាល់ធាតុពិត លោកហើយ Mario ល្បីដោយ សារគាំទ្រពីមហាជន តែចរិក ដូចអស្ចារ្យណាស់.." ។

តាមរយៈសម្តីខ្លី បង្កប់ន័យជ្រៅរបស់ កញ្ញា ពេជ្រ សូលីកា នេះ គឺបានបង្ហាញឲ្យឃើញច្បាស់ ក្រឡែតថា នាងចង់បញ្ចេញពីអារម្មណ៍ពិត ក្រោយពីនាងជួបភាពអាម៉ាស់ ដោយសារតែបុរស សង្ហាតារាថៃរូបនោះ បដិសេធមិនចង់ថតរូបជាមួយនាង នៅកណ្តាលវាលចំណោមមនុស្ស ដោយមិនទុកមុខទុកមាត់ ឲ្យនាងទាល់ តែសោះ ហើយនាងក៏ចាត់ទុកថានេះជាមេរៀនមួយ សម្រាប់នាងនៅពេលក្រោយ ។ ម្យ៉ាងទៀត ប្រយោគខ្លី ខាងលើនេះ ក៏ចង់បញ្ជាក់ន័យថា ពេលក្លាយជាតារាល្បី ហេតុអីក៏ប្រកាន់ ឫកពារ ខ្ពស់ម្ល៉េះ?

ក្នុងនាមជាអ្នកសិល្បៈ ពេជ្រ សូលីកា យល់ហើយថា មុននឹងមានឈ្មោះបោះសំឡេង គឺតែងតែ ទទួលបាន ការគាំទ្រ ការស្រឡាញ់រាប់អាន ពីសំណាក់មហាជនទូទៅ គ្រប់ស្រទាប់វណ្ណៈ មិនថា អ្នករស់នៅក្នុងប្រទេស ឬក្រៅប្រទេសទេ តែសម្រាប់តារាថៃ Mario ហាក់បង្ហាញចរិត មិនសម ឈ្មោះ ជាតារាល្បីឡើយ ព្រោះបើគេ មិនស្រឡាញ់ មិនគាំទ្រ ក៏គេមិនសុំថតរូបជាមួយដែរ ។ បើដឹងថាបែបហ្នឹង សូលីកា មិនខ្ចីទៅក្បែរនោះឡើយ ទោះល្បីកប់ពពក យ៉ាងណាក៏ដោយ ៕



 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star,  khmer star,  singer,  pech solika,  mario maurer