CamNews

តារា 

តារាចំរៀង KPOP ១៦០ រូបនឹងចូលរួមប្រកួត យកពានរង្វាន់ កីឡាអត្តពលកម្ម

ទស្សនិកជនធ្លាប់តែបានទស្សនា ការប្រកួតកីឡាដែលចូលរួមប្រកួតដោយ កីឡាករកីឡាការនី
អាជីព តែពេលនេះ នៅឯកូរ៉េបានបង្កើតកម្មវិធី ប្រកួតកីឡាអត្តពលកម្មមួយ ដែលអ្នកចូលរួម
ប្រកួត គឺជាតារាៗល្បីៗរបស់ KPOP តែម្តង ។

ការប្រកួតកីឡានេះ មានឈ្មោះថា " Idol Star Athletics Championship " ដែលមានតារាៗចូលរួម
សរុប ១៦០ នាក់មកពីក្រុមចំរៀងដូចជា 2AM, miss A, B2ST, INFINITE, MBLAQ, ZE:A,
SECRET, Rainbow, Girl's Day, A Pink, Dal Shabet, TEEN TOP, B1A4, EXO,
Crayon Pop, VIXX
និងជាច្រើនទៀត ។

ការប្រកួតនឹងចាប់ផ្តើមថត នឹងធ្វើឡើង នៅឯកីឡាដ្ឋាន Gyeonggido នៅថ្ងៃទី ៣ កញ្ញា ខាងមុខ
នេះ ដែលមានវិញ្ញាសារដូចជា លោតចំងាយ រត់ប្រណាំង ទាត់បាល់ជាដើម ៕



ដោយ ៖ លីលី
ប្រភព ៖ allkpop


Tags: kpop,  star,  group,  band,  idol,  snsd,  girls day,  fx,  miss a,  sistar,  2ne1,  iu,  4minute,  kara,  secret