CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ជាប់រូបភាព កំទេចកំទី សង្ស័យ បំណែកយន្តហោះ MH370 នៅផ្តុំកន្លែង ចាប់បានរលកសញ្ញា

ព័ត៌មានអន្តរជាតិ ៖ នាវេលាថ្ងៃត្រង់ ថ្ងៃមិញនេះ ម៉ោង ប្រមាណជាង ១២ និង​​   ១២ នាទី  ទំព័រសារ ព័ត៌មានរដ្ឋចិន ស៊ិនហួរ បានចុះអត្ថបទផ្សាយ អោយដឹងថា កំទេចកំទី    អណ្តែតលើទឹកជាច្រើន ត្រូវបានគេប្រទះឃើញ ដោយយន្តហោះល្បាត នៅម្តុំដែលនាវាអូស្រ្តាលី Ocean Shield ចាប់បាន រលកសញ្ញាសង្ស័យ នេះបើតាមការអោយដឹង ពីមន្រ្តីផ្លូវការ តំណាងអោយនាវាល្បាតចិន Haixun 01 បញ្ជាក់អោយដឹងនៅថ្ងៃពុធនេះ ។

គួរបញ្ជាក់ថា នាវាល្បាត Haixun 01 បាននឹងកំពុងធ្វើដំណើរទៅតំបន់ អទិភាព ក្នុងការរុករកមាន ដែនវិសាលភាព ប្រមាណជាង ៧៥,០០០  គីឡូម៉ែត្រការ៉េ  ពោលរាល់បំណែកកំទេចកំទី ទាំងអស់ ដែលបានចាប់ជាប់ នៅម្តុំ នាវា ចាប់បានរលកសញ្ញានោះ វាត្រូវបានគេសង្ស័យថា អាចជា បំណែក កំទេចកំទី របស់យន្តហោះ ម៉ាឡេស៊ី MH370 ។

បន្ថែមពីលើនេះ មន្រ្តីផ្លូវការ តំណាងអោយ នាវាល្បាតចិន Haixun 01  បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារ   ​ សារព័ត៌មានស៊ិនហួរ  អោយដឹងថា ព័ត៌មានចុងក្រោយ  នៃការប្រទះឃើញរាល់ បំណែកទាំងនេះ  ត្រូវបានរាយការណ៍អោយដឹងកាលពី រាត្រី ថ្ងៃអង្គារ    ម្សិលមិញនេះ ដោយមជ្ឈ មណ្ឌលសម្របសម្រួល    ប្រទេសអូស្រ្តាលី  Australia's  Joint  Agency     Coordination Center (JACC)។

គួររំឭកផងដែរថា នាវាជាច្រើនគ្រឿង ត្រូវបានគេដាក់ពង្រាយ នៅតំបន់រុករក មានអទិភាពខាង លើ ក្រោយពីរដ្ឋាភិបាលប្រទេសចិន ក៏ដូចជា  ប្រទេសអូស្រា្តលី  កាលពីពេលកន្លងទៅនេះ បាន រាយការណ៍អោយដឹងថា ខ្លួនបានចាប់ជាប់ រលកសញ្ញា ជាច្រើនលើកច្រើនសា សង្ស័យចេញពី ប្រអប់ខ្មៅ យន្តហោះម៉ាឡេស៊ី MH370 ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia,  Int news,  Breaking news,  Unt news,  Vietnam,  Plane crash,  USA,  United States