CamNews

ព័ត៌មានអន្តរជាតិ 

កងកម្លាំង យោធាថៃ ធ្វើរដ្ឋប្រហារ យប់ថ្ងៃអាទិត្យ បានដោះលែង លោកស្រី យីងឡាក់ហើយ

ព័ត៌មានអន្តរជាតិ ៖ ក្រោយពីបានដកស្រង់​​ សម្រង់អត្ថបទផ្សាយ ពីកាសែតក្នុងស្រុក របស់ប្រទេស ថៃ ទំព័រសារព័ត៌មានរដ្ឋចិន ស៊ិនហួរ កាលពីប៉ុន្មានម៉ោងមុននេះ បន្តិច ពោលវេលាព្រឹកថ្ងៃច័ន្ទផ្ទាល់ តែម្តង បានបញ្ជាក់អោយដឹងថា អតីតនាយករដ្ឋមន្រ្តីប្រទេស ថៃ លោក   យីងឡាក់ ស៊ីណាវ៉ាតត្រា រួមទាំងលោក ស៊ូថេប ថុងស៊ូបាន ត្រូវបានកងកម្លាំងយោធា ធ្វើរដ្ឋប្រហារ ដោះលែងអោយមានសេរី ភាពហើយ ក្រោយពីធ្វើការ ចាប់ឃាត់ខ្លួន កាលពីពេលកន្លងទៅនេះ ។

យ៉ាងណាមិញ កាសែតក្នុងស្រុកថៃ បាងកកប៉ុស្តិ៍ បញ្ជាក់បន្ថែមអោយដឹងថា លោកស្រី យីងឡាក់ ត្រូវបាន អនុញ្ញាតអោយមានការដោះលែង និងអាចត្រលប់ទៅកាន់លំនៅស្ថានវិញ កាលពីយប់ថ្ងៃ អាទិត្យ យប់មិញនេះ​ ក្រោយពីការផ្គាប់បញ្ជា ចេញដោយ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព ដោយនៅ ក្នុងនោះ លោក  ស៊ូថេប និងមេដឹកនាំ ក្រុមបាតុករ ៤ រូបផ្សេងទៀត ក៏ត្រូវបានអាជ្ញាធរសម្រេចដោះ លែងទន្ទឹមនឹងគ្នាដែរ។ 


គួររំឭកថា លោក ស៊ូថេប គឺជាបេក្ខភាព មួយរូប     ក្នុងចំណោម បណ្តាបេក្ខភាព មន្រ្តីជាច្រើននាក់ ផ្សេងទៀត ក្នុងនោះ រួមមានតាំងពី អតីត នាយករដ្ឋមន្រ្តី   ប្រទេស ថៃ លោកស្រី យីងឡាក់ ដែល បានរងនូវការចាប់ឃាត់ខ្លួន កាលពី  ថ្ងៃព្រហស្បត្តិ៍   កន្លងទៅនេះ មួយថ្ងៃ ក្រោយពីមានរដ្ឋប្រហារ យោធា ពោលធ្វើការចាប់ឃាត់ខ្លួន លោកស្រី មិនឲ្យចាកចេញ ពីទីបញ្ជាការដ្ឋានកងទ័ព ជើងគោក ទី ដែលលោក ស្រីទៅជួប លោកប្រមុខមេទ័ព ច័ន្ទអូឆា ៕

អាន - អតីត នាយករដ្ឋមន្រ្តី ប្រទេសថៃ យីងឡាក់ និងសមាជិក ក្រុមគ្រួសារ ត្រូវបានកម្លាំង យោធា ចាប់ឃាត់ខ្លួន

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Thailand,  Thai,  Bangkok,  Int news,  Unt news,  Breaking news,  Asia,  PM