CamNews

ទេសចរណ៍ 

ទេសចរណ៍ធម្មជាតិ ពោរពេញដោយ កូនកោះតូចៗ ជាង ៣០០០កោះ ដ៏ស្រស់ស្អាត ជាប់ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក

Ha Long Bay គឺជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏ស្រស់ស្អាត សម្បូរទៅដោយទេសភាពដ៏ស្រស់ត្រ
កាល មានផ្ទាំងថ្មធំៗ ដុះពេញផ្ទៃមហាសមុទ្រនិងមានកូនកោះតូចៗជាច្រើន ដែលមានទីតាំងស្ថិត
នៅក្នុងប្រទេសវៀតណាម។

Ha Long Bay ជាកន្លែងកំសាន្ត  ដ៏ទាក់ទាញមួយនៅលើពិភពលោក  ដែលត្រូវបានចុះបញ្ជីបេតិក
ភណ្ឌពិភពលោក ដោយអង្គការយូនីស្គូ  នៅក្នុងឆ្នាំ ១៩៩៤។ តំបន់ទេសចរណ៍  ដ៏មានប្រជាប្រិយ
នេះ មានកូនកោះតូចៗ ប្រមាណជា៣ពាន់ កោះ អណ្តែតពាសពេញផ្ទៃទឹក បង្កើតបានជាទិដ្ឋភាព
មួយដ៏ស្រស់បំព្រង  ប្លែក  អមជាមួយនឹងខ្យល់អាកាសបរិសុទ្ធ  ត្រជាក់  អាចឱ្យភ្ញៀវទេសចរមក
ទស្សនាកំសាន្ត និង សម្រាកលំហែកាយ  ប្រកបដោយផាសុខភាព  ជាមួយនឹងទេសភាព ដ៏ទាក់
ចិត្ត ប្លែកអារម្មណ៍ ក្នុងតំបន់នេះ៕

សូមទស្សនា រូបភាព ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ airpano


Tags: Travel,  Ha Long Bay,  Vietnam