CamNews

ទេសចរណ៍ 

ទឹកធ្លាក់ធម្មជាតិ ដ៏ស្រស់ស្អាត ធំជាងគេ និង ខ្ពស់ជាងគេបង្អស់នៅលើពិភពលោក

Kaieteur គឺជាឈ្មោះតំបន់ទឹកធ្លាក់ធម្មជាតិមួយ ដ៏ស្រស់បំព្រង ពោរពេញទៅដោយព្រៃឈើធម្មជាតិ និងទេសភាពដ៏ស្រស់ស្អាត ដែលមានទីតាំងស្ថិតនៅលើទន្លេ Potaro ក្នុងឧទ្យានជាតិ Kaieteur ប្រទេស ហ្គីយ៉ាណា។

ទឹកធ្លាក់ Kaieteur គឺជាតំបន់ទឹកធ្លាក់ដ៏ល្បីឈ្មោះបំផុត ដែលមានទឹកធ្លាក់ធំជាងគេ និង មានកំពស់ ខ្ពស់ ជាងគេ បង្អស់ នៅលើពិភពលោក មានកំពស់ដល់ទៅ ២២៦ម៉ែត្រ។

ទឹកធ្លាក់ Kaieteur គឺមានកំពស់ខ្ពស់ជាងបួនដងនៃកំពស់ទឹកធ្លាក់ Niagara ត្រូវបានគេស្គាល់ផងដែរ ដែលមានទីតាំងស្ថិតនៅ តាមព្រំដែនរវាងប្រទេសកាណាដា និងសហរដ្ឋអាមេរិច និងខ្ពស់ជាងពីរដង នៃកម្ពស់ទឹកធ្លាក់ Victoria ដែលមានទីតាំងស្ថិតនៅតាមព្រំដែននៃ ប្រទេសហ្សំបៀ និងហ្ស៊ីមបាវេ នៅ ទ្វីបអាហ្វ្រិក៕
សូមទស្សនា វីដេអូ ខាងក្រោម

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hitfull

Tags: Travel,  Kaieteur Falls, Guyana: the world's largest and highest single drop waterfall!