CamNews

ព័ត៌មានអន្តរជាតិ 

បំណែក ប្រវែង ២៤ ម៉ែត្រ សង្ស័យជា បំណែក យន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន ហើយធ្លាក់

ព័ត៌មានអន្តរជាតិ ៖ យោងតាមសម្តី មន្រ្តីផ្លូវការ មកពីអាជ្ញាធរសុវត្ថិភាព ដែនទឹក ប្រទេស អូស្រ្តាលី Australian Maritime Safety Authority ( AMSA) អោយដឹងថា បំណែក ដល់ធំ មានប្រវែងដល់ទៅ ២៤ ម៉ែត្រ ត្រូវបានគេសង្ស័យថា អាចជាបំណែកយន្តហោះ ម៉ាឡេស៊ី ដែលបានបាត់ខ្លួន កន្លងទៅ នេះបើយោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ស៊ិនហួរ ។

គួររំឭកថា សេចក្តីថ្លែងការណ៍ខាងលើនេះ ត្រូវបានគេដឹង តាមរយៈការធ្វើសន្និសិទកាសែត អំឡុង ថ្ងៃព្រហស្បត្តិ៍នេះ ដោយនៅក្នុងនោះ បានបញ្ជាក់ក្តែងៗអោយដឹងថា រដ្ឋាភិបាល ប្រទេសអូស្រា្តលី បានប្រទះឃើញ បំណែកធំៗដល់ទៅ ពីរ នៅក្នុងនោះ បំណែក អាមួយធំ មានប្រវែងដល់ទៅ ២៤ ម៉ែត្រ ឯណោះ ខណៈបំណែក មួយផ្សេងទៀត មានទំហំតូចជាង អាមួយធំបន្តិច ដោយនៅក្នុងនោះ បំណែកទាំងពីរ ត្រូវបាន គេផ្តិតជាប់ តាមរយៈប្រព័ន្ធផ្កាយរណប ខណៈជាជំហានដំបូង មានការ សង្ស័យថាវាគឺជា បំណែកយន្តហោះ ម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួន ។​

របាយការណ៍ បញ្ជាក់ថា បំណែកទាំងពីរនោះ ត្រូវបានគេរកឃើញ នៅឯភាគខាងត្បូង ឈូងសមុទ្រ ប្រទេសឥណ្ឌា ។ លើសពីនេះ បើតាមការអោយដឹង មកទល់នឹងបច្ចុប្បន្នភាព ក្រុមអាជ្ញាធរមាន សមត្តកិច្ច បានបញ្ជូន យន្តហោះ ទៅកន្លែងដែលរកឃើញ ដើម្បីកំណត់ អត្តសញ្ញាណអោយដឹងថា វាពិតជាបំណែកយន្តហោះ ឬក៏យ៉ាងណា ។


យន្តហោះ ម៉ាឡេស៊ី MH370 បានបាត់ខ្លួន កាលពី វេលាទាបភ្លឺ ឈានចូលថ្ងៃទី ៨មីនាកន្លងទៅនេះ ខណៈកំពុងតែធ្វើប្រតិបត្តិការ ដឹកអ្នកដំណើររបស់ខ្លួន ឆ្ពោះពីក្រុង កូឡាឡាំពួរ ទៅកាន់ក្រុងប៉េកាំង ប្រទេសចិន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: Asia,  Int news,  Breaking news,  Unt news,  Vietnam,  Plane crash,  USA,  United States