CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុន កាន់ជើង បារាំង គៀងគរ អន្តរជាតិ ប្រឆាំង និងកម្ទេច ISIS អោយខានតែបាន

ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តី ជប៉ុន លោក Shinzo Abe និងប្រធានាធិបតីបារាំងលោក Fran​- çois Hollande  បាន រួមគ្នា  អំពាវនាវ ដល់សហគមន៍   អន្ដរជាតិ ឲ្យរួបរួមគ្នាជាធ្លុងមួយ ប្រឆាំងនឹង អំពើភេរកម្ម ក្នុងស្មារតី ភ្ញាក់រឮកនូវព្រឹត្តិការណ៍ វាយប្រហារភេរកម្មលើក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ។


ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា នៅក្នុងកិច្ច ពិភាក្សាដាច់ដោយឡែកមួយ  នៃកិច្ចប្រជុំកំពូលរបស់អង្គការ សហប្រជាជាតិស្ដីពីបម្រែ បម្រួល អា កាស ធាតុនេះ នាយករដ្ឋមន្រ្តី ជប៉ុន លោក Shinzo Abe បាន សម្តែងនូវសោកស្ដាយជាខ្លាំងចំពោះ ការវាយប្រហារ ដែលបានសម្លាប់មនុស្សចំនួន ១៣០  នាក់   ។ លោកបន្ដទៀតថា “ខ្ញុំមានអារម្មណ៍ រន្ធត់ ជាខ្លាំងណាស់ ហើយ ក៏មានកំហឹងជាខ្លាំងដែរ ចំពោះអំពើដ៏គួរឲ្យស្អប់ខ្ពើមនៃ សកម្មភាព ភេរវ កម្មទាំងនេះ”។


លោក Abe បានបញ្ជាក់យ៉ាងច្បាស់ថា “វាមានសារៈសំខាន់ ដែលថាសហគមន៍អន្ដរជាតិចាប់ដៃគ្នា និង ចាត់វិធានការសកម្មដើម្បីប្រឆាំងនឹងក្រុមភេរកម្ម ឥស្លាមនិយម៕

- អាន ៖ ផ្ទុះអាវុធ ច្រើនកន្លែង សម្លាប់ សមាជិក ISIS បាន ៤២ នាក់ហើយ

ប្រភព ៖ japantimes

 


Tags: Japan,  Tokyo,  Ontake,  Asia,  Asean,  Int news,  Breaking news,  Unt news,  ISIS