CamNews

តារា 

តារាស្រី​ល្បី​ឈ្មោះ​៣ដួង ធ្វើ​ខួបកំណើតចំ​ថ្ងៃ​តែ​មួយ

ភ្នំពេញៈ តារាស្រីដែលមានឈ្មោះបោះសំឡេង នៅលើវិថីសិល្បៈ បើទោះបីជាពួកគេមានការ ចាប់យកអាជីពសិល្បៈខុសគ្នា មានរូបសម្រស់ស្រស់ ស្អាតម្យ៉ាងម្នាក់ ព្រោះតែរូបសម្រស់ការ តាក់តែង ពីធម្មជាតិមកមិនអាចដូចគ្នា ទាំងស្រុងនោះទេ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន មានការ ចាប់អារម្មណ៍នោះ គឺតារាស្រី៣ដួង កញ្ញា មាន សូនីតា , អេណា និងអេនីហ្សាម បានរំលេចរៀបចំ កម្មវិធី ជប់លៀងខួបកំណើត ក្នុងថ្ងៃខែតែមួយជាមួយគ្នា ។

កាលពីម្សិលមិញថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះ គេសង្កេតឃើញមានវត្តមាន តារាស្រី ៣ដួងដែលមាន ថ្ងៃកំណើតចំថ្ងៃតែមួយ បើទោះជាការចូលប្រឡូក ក្នុងវិស័យសិល្បៈ ចាប់យក អាជីពខុសៗគ្នា ក៏ពិតមែនតែសម្រាប់ សន្ទុះកេរ្តិ៍ឈ្មោះរបស់ ពួកគេទាំងបីនាក់ ហាក់ដូចជាមាន ភាពលេចធ្លោ និងការគាំទ្រត្រដំត្រសង មិនឲ្យចាញ់គ្នាប៉ុន្មានទេ ទោះជាពួកគេបានកើតនៅក្នុង ថ្ងៃតែមួយខែ តែមួយក៏ដោយតែ សម្រាប់ការរៀបចំ ពិធីខួបកំណើតរបស់ពួកគេ គឺមានភាព ខុសប្លែកគ្នា ដោយតារាចម្រៀង ប្រចាំផលិតកម្មថោន កញ្ញា អេនីហ្សាម បានរៀបចំកម្មវិធីជា លក្ខណៈទ្រង់ទ្រាយមធ្យមមួយ ដែលមានវត្តមានភ្ញៀវ ជាអ្នកសិល្បៈរួម អាជីពអបអរក្នុងពិធី នោះយ៉ាង សប្បាយរីករាយ ។

ដោយឡែកតារាចម្រៀង ប្រចាំផលិតកម្ម M កញ្ញា អេណា ដែលមានថ្ងៃកំណើតតែមួយ ជាមួយ គ្នានោះ នាងក៏បានរៀបចំកម្មវិធី ជប់លៀងមួយជាមួយ ក្រុមអ្នកគាំទ្រនាង និងមិត្តភក្តិមួយចំនួនជា លក្ខណៈសាមញ្ញា។ នៅឡើយតែតារាសម្តែង រូបស្រស់ មាន សូនីតា ទេដែលនៅមិនទាន់ ឃើញ មានបង្ហាញសញ្ញាណឫ ក៏រៀបចំកម្មវិធីជាលក្ខណៈ បើកចំហរដូចអ្នកសិល្បៈដទៃទេ ជាទូទៅបន្ទាប់ ពីនាងរៀបចំ កម្មវិធីខួបកំណើត ហើយជាច្រើនថ្ងៃ ទើបនាងរំលេចឡើងនៅលើ Facebook ដោយតារាស្រីរូបនេះហាក់ មានភាពលាក់លៀមមិន ចង់បើកចំហរថ្ងៃកំណើត ទាល់តែសោះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khmer super stars,  Birthday,  mean sonita,  anna,  anny zam,  singer,  actress