CamNews

ទេសចរណ៍ 

ជ្រលងជ្រោះទឹករលក ដ៏ស្រស់ស្អាត នៅលើផ្ទាំងថ្ម ដ៏ធំចម្លែក ខូយុត ប៉ុតតេស

ខូយុត ប៉ុតតេស  ជាជ្រលងជ្រោះទឹករលក  មួយដ៏ស្រស់ស្អាត ប្លែក  ដែលមានទីតាំងស្ថិត
នៅក្នុងរដ្ឋអារីសូណា ប្រទេសអាមេរិក។

ខូយុត ប៉ុតតេស គឺជាផ្ទាំងថ្ម ដ៏ធំមួយ ដែលមានស្នាម នៅពីជាប់នឹងផ្ទាំងថ្ម ដូចជាទឹករលក
និង មានពណ៌ស្រស់ស្អាត គួរឱ្យទាក់ទាញដែលមានអាយុកាល ១៩០លានឆ្នាំមកហើយ។
ខូយុត ប៉ុតតេស   បានប្រែក្លាយពីជ្រលងជ្រោះទឹករលក បុរាណ  ដ៏ចំណាស់  ទៅជាតំបន់
ទេសចរណ៍ធម្មជាតិមួយ ដ៏ពេញនិយមនៅលើពិភពលោក និង បានទាក់ទាញអ្នកទស្សនា
ជាច្រើនមកកំសាន្ត។

ភ្ញៀវទេសចរណ៍ ជាច្រើន ចូលចិត្តមកទស្សនានៅតំបន់នេះ រីករាយកំសាន្តជាមួយនឹងការ
ទស្សនា នូវផ្ទាំងថ្មទឹករលក ធំៗ ស្វែងយល់ពីប្រវត្តិនៃការកកើតនៃជ្រលងជ្រោះនេះ ស្រូប
យកខ្យល់អាកាសបរិសុទ្ធ និង ដើរទស្សនាជុំវិញតំបន់នេះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ
ប្រភព៖ beautifulplaces


Tags: Lifestyle,  The Wave,  Coyote Buttes,  Arizona,  USA